ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនជាតិ​វៀតណាម២៩នាក់ នៅ​ខណ្ឌ​ច្បារអំពៅ

ឃាត់ខ្លួន​ជនជាតិ​វៀតណាម២៩នាក់ នៅ​ខណ្ឌ​ច្បារអំពៅ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម២៩នាក់ ស្រី៧នាក់ ស្ថិត​តាម​បណ្តោយ​មាត់ទន្លេ ផ្លូវ​លេខ៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ២ ខណ្ឌ​មាន​ច្បារអំពៅ រាជធានី​ភ្នំពេញ។

«ដោយ​គិត​ចាប់ពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់​បច្ចុប្បន្ន សរុប​ចំនួន ១,០២៥នាក់ ក្នុង​ស្រី២២៦នាក់ មាន​ចំនួន៣៥សញ្ជាតិ»។ បើ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​នាយកដ្ឋាន ក្នុងចំណោម​ជនបរទេស​ដែល​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បណ្ដេញ​ឲ្យ​ទៅ​ប្រទេស​ដើម​វិញ​នោះ ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែលមាន​ចំនួន៧១២នាក់ ស្រី១៩៥នាក់។

ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​រូបនេះ បាន​បន្ថែមថា បើទោះបី​ពេលនេះ​កម្លាំង​ជំនាញ បាន​បណ្ដេញ​ជនបរទេស​ដែល​បាន ចូលមក​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ពី​កម្ពុជា ជា​បន្ដបន្ទាប់​ទៅហើយ​ក្ដី ប៉ុន្ដែ​ជំនាញ​មិន​បោះបង់ចោល​ការងារ​នេះ​ទេ​ពោល​កម្លាំង​នគរបាល ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ នឹង​បន្ត​ប្រតិបត្តិការ​នេះ​ឲ្យ​ដូច​ភ្លៀងរលឹម ៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya