កំពត: កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិប្រផុង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។
ជនរងគ្រោះ បើកបរម៉ូតូ ជាអ្នកបង្ក ឈ្មោះ កើត វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ បើកបរម៉ូតូ សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-1195។ ចំណែក រថយន្ត ម៉ាករែនជ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9224 អ្នកបើកបរមិនស្គាល់អត្តញ្ញាណ បានគេចខ្លួនបាត់ ក្រោយកើតហេតុភ្លាម។
មុនកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ជិះម្នាក់ឯង ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងយ៉ាងមេចទេ ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃ ហើយទៅបុករថយន្តម៉ាករែនជ័រ ចំពីមុខពេញទំហឹង ដែលកំពុងធ្វើដំណើរបញ្ច្រាស់គ្នា ពីត្បូងទៅជើង នៅលើចំណែកផ្លូវចំហៀងខាងកើត បណ្តាលអោយអ្នកបើកបរម៉ូតូ ជាជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ៕