ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង គេច​គោ​ឆ្លងផ្លូវ ជ្រុល​ទៅបុក​តូប​លក់ដូរ បណ្តាល​ឲ្យ​របួស​មនុស្ស​ម្នាក់

ឡាន​មួយគ្រឿង គេច​គោ​ឆ្លងផ្លូវ ជ្រុល​ទៅបុក​តូប​លក់ដូរ បណ្តាល​ឲ្យ​របួស​មនុស្ស​ម្នាក់

ព្រះសីហនុ ៖ នៅ​ថ្ងៃទី26 ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​តាមផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ 127-128 ស្ថិតនៅ​ក្នុងភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។
គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ដោយ​រថយន្ត​ម៉ាក LEXUS ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2k – 7135 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បានគេច និង​សត្វ​គោ​ឆ្លងផ្លូវ ហើយ​បាន​ជ្រុល​ចង្កូត ទៅបុក​តូប​លក់​ឥ​វ៉ាន់​នៅ​ផ្សារ​កំពង់​សិលា បណ្ដាល​ឲ្យ​ម្ចាស់​តូប​រងរបួស និង បាក់​តូប​លក់ដូរ​អស់​តែម្តង ។
ក្នុង​គ្រោះថ្នាក់​ខាងលើនេះ មិនទាន់​ដឹង​ខាង​ណា​ជា​អ្នកទទួលខុសត្រូវ ព្រោះ​ខាង​ភាគី​ឡាន​គេច​ហ្វូងគោ​ទើប​បណ្តាល​ឲ្យ​មាន​បុក ក៍​ប៉ុន្តែ​ទោះបីយ៉ាងណា​ភាគី​ខាង​ឡាន ក៏​ជា​អ្នកមាន​កំហុសឆ្គង ៕

IMG_20170526_083254 IMG_20170526_083305

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya