ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ ដេកសុខៗក៏​ប្រកាច់​ស្លាប់

បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ ដេកសុខៗក៏​ប្រកាច់​ស្លាប់

កណ្ដាលៈ កាលពី​វេលា​ម៉ោង​ប្រហែល៥ និង៥០នាទី​ព្រលប់​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ ដេកសុខៗក៏​ប្រកាច់​ស្លាប់ នៅលើផ្ទះ ខ្លួនឯង ស្ថិតក្នុង​ភូមិក​ន្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ អ៊ុង តាំង អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ប្រពន្ធ និង​កូន២នាក់ ស្រី១នាក់។

ប្រពន្ធ​សព​ឈ្មោះ ជាម រ៉េត អាយុ៥០ឆ្នាំ បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់ មាន​ជំងឺសរសៃប្រសាទ ហើយ​គាត់​ឈឺ​រហូត​ក្នុង​រយៈពេល​បី​ថ្ងៃនេះ គាត់​ដើរ​លែងរួច ក៏​នៅ​ដេក​លើផ្ទះ គាត់(ប្រពន្ធ)ដាំបបរ​បញ្ចុក​ជា​រៀងរាល់ថ្ងៃ រហូតមកដល់​ថ្ងៃកើតហេតុ ស្រាប់តែ​កូនប្រុស​ឡើងទៅ​លើផ្ទះ​ឃើញ​ឪពុក​ខ្លួន​ប្រកាច់ ក៏​ស្រែកហៅ​គាត់(ម្តាយ)ឡើងទៅ​មើល​ឪពុក ហើយ​គាត់​ឡើងទៅ ក៏​លើក​ប្តី​ដាក់​លើ​ភ្លៅ​មួយសន្ទុះ  ក្រោយមក​ប្តី​របស់គាត់​ដាច់ខ្យល់​ស្លាប់​តែម្ដង ៕

75540402 75540403 75540404

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya