កណ្ដាលៈ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ចំណុចទួលអ្នកតាស្លែង ភូមិកំចាត់ព្រាយ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ឯក ឡា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ ហ៊ីម រ៉ហ្វាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និស្សិតឆ្នាំទី២ ទីលំនៅសព្វថ្ងៃ ភូមិទួលងោគ ឃុំកំពង់លួងស្រុកពញាឭ ខេត្តកណ្តាល។
មុនពេលកើតហេតុ គាត់(ប្រជាការពារ) បានដើរទៅដាក់មងនៅចំណុចកើតហេតុ ពេលនោះក៏បានប្រទះឃើញជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកC125ស៊េរី២០១៤ ឡើងតែម ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មកសួរគាត់ថា មានផ្លូវណាទៅថ្នល់ទទឹង ក្នុងពេលនោះ គាត់មានការសង្ស័យ ក៏បានទូរសព្ទប្រាប់លោកមេភូមិឲ្យចុះមកកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យដឹងខ្លួន ក៏ជិះម៉ូតូចូលក្នុងព្រៃ ប៉ុន្តែត្រូវកម្លាំងប្រជាការពារតាមចាប់ឃាត់ប្រគល់មកប៉ុស្តិ៍នគរបាលភ្នំបាតតែម្ដង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរខ្លួនជនសង្ស័យបានរកឃើញ ដូចជា -កាបូបដៃ១ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹកឈ្មោះ ហ៊ឹម រ៉ហ្វាត -ប័ណ្ណសម្គាល់យានយន្ត១សន្លឹកឈ្មោះ ហ៊ឹម រ៉ហ្វាត -កាតសិស្ស២សន្លឹក ឈ្មោះ ហ៊ឹម រ៉ហ្វាត -បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត១ សន្លឹក -បង្កាន់ដៃទទួលប្រាក់២សន្លឹក -កាតសមាជិកcellcard ១សន្លឹក ៕