ភ្នំពេញ៖ យោងតាមកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា ហេតុការណ៍ឆក់កាបូបនោះកើតឡើង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្តុំសាលាសន្ធរមុខ ចំណែកឯស្លាកលេខរបស់ចោរនោះគឺ កំពត 1H-8059។ នាពេលបច្ចុប្បន្ននេះសកម្មភាពចោរលួច ឆក់ ប្លន់ហាក់កំពុងតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញមានការខ្លាចរអាយ៉ាងខ្លាំង ដោយសារតែគេសង្កេតឃើញសកម្មភាពទាំងនោះតែងតែកើតមានជារៀងរាល់ថ្ងៃ ហើយអំពើឆក់ ប្លន់ទាំងនោះជួនកាលធ្វើឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ធ្ងរ និងពេលខ្លះទៀតធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតថែមទៀតផង។ អំពើចោរកម្មឆក់ ប្លន់ទាំងនោះហាក់មិនអន់ថយសោះ បើទោះបីជាកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានព្យាយាមបង្ក្រាបយ៉ាងសកម្មក៏ដោយ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ កាមេរ៉ាសុវត្ថិភាពបំពាក់ជាប់នៅក្នុងរថយន្តថតបានទាំងស្រុងនូវសកម្មភាពចោរឆក់កាបូបពីស្ត្រីម្នាក់នៅតាមដងផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះដួលបោកនឹងថ្នល់រងរបួសស្ទើរក្រោកមិនចង់រួច ៕