ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃើញ​អត់ប្រុសៗ ប្រយ័ត្ន អូន​រត់​មក​នៅផ្ទះ​បង​សោះ ចុងក្រោយ​ចោទ​ជា​រឿង​បង្ខាំង​រំលោភ

ឃើញ​អត់ប្រុសៗ ប្រយ័ត្ន អូន​រត់​មក​នៅផ្ទះ​បង​សោះ ចុងក្រោយ​ចោទ​ជា​រឿង​បង្ខាំង​រំលោភ

កំពង់ស្ពឺ ៖ ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី២៤ ឧសភា ២០១៧ នៅ​ភូមិរ​លាំងជ័យ​ថ្មី ឃុំ​ពោធិ​ចម្រើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែក​យុវ​ជនជាប់សង្ស័យ​ឈ្មោះ ចេង ឈុន​លាង អាយុ២៤ឆ្នាំ ជា​កម្មករ​រោងចក្រ​មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន​នេះ រីឯ​ភាគី​ខាង​ស្រី​មានឈ្មោះ ស្រី​ណាន អាយុ១៩ឆ្នាំ កម្មការិនី​រោងចក្រ​ជាមួយគ្នា មាន​ទីលំនៅ​ភូមិ​ពោធិ​កណ្តាល ឃុំ​ពោធិ​អង្ក្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចាប់​បង្ខាំង​រំលោភ​កូនស្រី​របស់ខ្លួន​តែ​ត្រូវ​ខាង​ប្រុស​ប្រាប់ថា​នាង​មក​នៅ​ជាមួយ​ខ្លួន​ពិតមែនតែ​ខ្លូន​មិនបាន​ប៉ះពាល់​ខ្លួនប្រាណ​នាង​ឡើយ​ព្រោះ​យល់ថា​ពេល​ក្រោយ​គង់​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា។
យុវជនជាប់ចោទ​ពីបទ​បង្ខាំង​រំលោភ​នេះ​បាន​រៀបរាប់ថា រូបគេ និង​នារី​ខាងលើ​បាន​បាន​រៀបរាប់ថា រវាង​រូបគេ និង​ភាគី​ខាង​ស្រី​គឺ​ស្រលាញ់​ច្រើន​ខែ​មក​ហើយដោយ​គេ​សន្យាថា នឹង​ចូល​ស្តីដណ្តឹង​នាង​រៀបការ​ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​នៅពេលដែល​គេ​សន្សំ​លុយ​បាន​ច្រើន​បន្តិច​ព្រោះ ពេលនេះ​ជីវភាព​គ្រួសារ​របស់គេ​កំពុង​ជួប​ការខ្វះខាត។ យុវជនជាប់ចោទ​បន្តថា គេ​មិន​បានដឹង​ហើយក៏​មានបាន​ហៅ​នារី​ជា​គូស្នេហ៍​ឲ្យ​វេច​បង្វិច​មក​រស់នៅ​ជាមួយ​គេ​ឡើយ លុះ​កាលពី​ថ្ងៃទី២២ ឧសភា ២០១៧ ស្រាប់តែ​នារី​ជាស​ង្សា​បាន​វេច​បង្វិច​រត់​ពី​ផ្ទះ​ម្តាយ​នាង​ឡើងមក​រស់នៅ​លើផ្ទះ​ជាមួយ​ខ្លួន​បើទោះជា​ឪពុកម្តាយ​ខ្លួន​និយាយ​ឲ្យ​វិល​ត្រលប់​ទៅផ្ទះ​វិញ​យ៉ាងណា​ក៏​នាង​មិន​ព្រម​ដែរ។

ជាងនេះទៅទៀត​នៅពេល​ឪពុកម្តាយ​នាង​បាននាំគ្នា​ហៅ​ឲ្យ​នាង​វិល​ត្រលប់​ទៅផ្ទះ​វិញ​យ៉ាងណា​ក៏​នាង​មិន​ព្រមទៅ​ដែរ មិនតែប៉ុណ្ណោះ​ពេល​ឪពុកម្តាយ​នាង​មក​តាម​ហៅ​នាង​បាន​រត់​ចូលទៅ​ពួន​ក្នុង​បន្ទប់ទឹក​ដើម្បី​គេច​ឪពុកម្តាយ​របស់​នាង​ទៀតផង។ មុនពេល​រូបគេ​ត្រូវ​ចាប់ខ្លួន​ឪពុកម្តាយ​នាង​បានមក​តាម​ម្តង​ទៀង​ហើយ​និយាយ​ចោទប្រកាន់​រូបគេ​ថា​ពង្រត់ និង​បង្ខាំង​កូនស្រី​របស់ខ្លួន​មិន​ឲ្យ​ទៅផ្ទះ។ ពេលនោះ​ដែរ​នាង​ក៏បាន​និយាយអង្វរ​ម្តាយ​ឪពុក​នាង​ដែរ ដោយ​ប្រាប់ថា​ពួកគេ​ស្រលាញ់គ្នា​ហើយ​ភាគី​ខាង​ប្រុស​មិនបាន​ចាប់ពង្រត់​នាង​ឡើយ​គឺ​នាង​ស្ម័គ្រចិត្ត​មក​រស់នៅ​ជាមួយគ្នា​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ខាង​ប្រុស​ឡើយ។ ស្រាប់តែ​នៅ​ថ្ងៃទី២៤ ឧសភា ២០១៧ រូបគេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទ​ពីបទ​បង្ខាំង​រំលោភ​ទៅវិញ។ យុវជនជាប់ចោទ​បន្តថា អំឡុងពេល​នាង​មក​រស់នៅ​ជាមួយ​ខ្លួន​គឺ​គេ​មិនដែល​ប៉ះពាល់​ខ្លួនប្រាណ​នាង​ឡើយ​ព្រោះ​គេ​យល់ថា​មិនយូរ​នោះទេ​ពួកគេ​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ស្របច្បាប់​នឹង​គ្នា​ដូច្នេះ​បើ​រង់ចាំ​យូរ​បន្តិច​ក៏​មិន​ទាស់ខុស​អី​ដែរ។

បច្ចុប្បន្ន​យុវជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី។ មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿង​បាន​លើកឡើងថា មិនគួរណា​ឪពុកម្តាយ​ខាង​ស្រី​សម្រេចចិត្ត​ធ្វើបែបនេះ​សោះ​គួរ​រក​វិធី​ដោះស្រាយ​ណាមួយ​ដែល​សមស្រប ព្រោះ​កូនស្រី​ខ្លួន​រត់ឡើង​ផ្ទះ​ខាង​ប្រុស​ហើយ​ខាង​ប្រុស​មិន​ប៉ះពាល់​ខ្លួនប្រាណ​នាង​ទៀត​នេះ​ចាត់ទុកថា​យុវជន​រូបនេះ​មាន​ការគិត​វែងឆ្ងាយ​ហើយ​បើ​ប៉ះចំ​អ្នក​ដែល​គ្មាន​ការគិត​ពិចារណា​ត្រឹមត្រូវ​នោះ​ខ្លួនប្រាណ​ក្មេងស្រី​ម្នាក់នេះ​ប្រហែលជា​មិន​សល់​នោះទេ។ ម្យ៉ាង​រឿង​ដល់​ដំណាក់កាល​នេះ​ទៅហើយ​ចុងក្រោយ​មានតែ​ការខាតបង់​ពេលវេលា និង​មាសប្រាក់​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​ចំណេញ​គ្មាន​អ្នកណា​ក្រៅពី​តុលាការ​ឡើយ ដូច្នេះហើយ​សូម​អាណិត​ក្មេង​ដែល​ស្រលាញ់គ្នា​ផង៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya