ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកប្រធានមន្ទីរ គឹម វិបុល ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានកើតមានរឿងអាស្រូវពុករលួយដ៏ធ្ងន់ធ្ងរ ដោយមានការបំប៉ោងតួលេខចំណាយ លើផ្នែកថែទាំ នឹងជុសជុលផ្លូវលំ ការថែទាំ នឹងជុសជុលអណ្ដូងទឹកស្នប់ ( អណ្ដូងស្នប់) នឹងការចំណាយលើផ្នែកថែទាំអគារមន្ទីររួមនឹងការចំណាយមិនប្រក្រតីជាច្រើនទៀត។
អំពើពុករលួយទាំងនេះ ត្រូវបានគេដឹងផ្ដើមចេញពីត្រូវរ៉ូវគ្នា រវាងលោកប្រធានមន្ទីរ គឹម វិបុល នឹងលោកប្រធានការិយាល័យគណនេយ្យ សំ រដ្ឋា តាំងពីលោក សំ រដ្ឋា នៅជាអនុប្រធានការិយាល័យគណនេយ្យ មកម្លេះ រហូតដល់ លោក សំ រដ្ឋា ត្រូវបានតែងតាំងជាប្រធានការិយាល័យគណនេយ្យ ដោយកំចាត់លោក សួន រាវី ដែលជាប្រធានចាស់ ប្ដូរតំណែងជាប្រធានការិយាល័យ រអភិវឌ្ឍន៍ជនដើមភាគតិច ដែលជាការិយាល័យ អត់សកម្មភាព មានតែឈ្មោះ។ ចាប់តាំងពីលោក គឹម វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីរ គឺរូបគាត់បានសហការជាមួយ លោក សំ រដ្ឋា ធ្វើការកិបកេងថវិកាជាតិក្នុងឆ្នាំៗ ២០០ ទៅ ៣០០ លានរៀល តាមរយះប៉ោងតួលេខចំណាយលើការថែទាំជុសជុលផ្លូវលំជនបទ ទាំងការថែទាំខួប នឹង ថែទាំប្រចាំ ការជីកអណ្ដូងទឹកស្អាត( អណ្ដូងស្នប់) នឹងការជួសជុល រួបជាមួយចំណាយជុសជុលអគារមន្ទីរ ។ល។ ក្រៅពីនោះការចំណាយលើសម្ភារះ រដ្ឋបាល នឹង បរិក្ខាបច្ចេក ប្រេង រួមនឹងប្រាក់បុរេប្រទាន ក៏ត្រូវ លោក គឹម វិបុល នឹង លោក សំ រដ្ឋា រួមដៃគ្នាកិបកេងចែកគ្នាចាយយ៉ាងសប្បាយផងដែរ។ ហើយនៅឆ្នាំ២០១៦ កន្លងទៅ លោក គឹម វិបុល នឹងលោក សំ រដ្ឋា ក៏ទតួលផលប្រយោជន៍យ៉ាងច្រើនពីកាថែទាំផ្លូវជាលក្ខណះខួប ចំនួយន០៣ខ្សែ ដែលមានប្រវែងសរុប ១៣,៥២០ ក្នុងខ័ណ្ឌ ដង្កោ សែនសុខ នឹង ពោធិសែនជ័យ។ ការកិបកេងថវិកាចំណាយ ស្ថាបនាផ្លូវលេខ៤២ ពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុងសរសៃដែកប្រវែង ៤០០០ម៉ែត នឹងទទឹង៥ម៉ែត្រ នៅភុមិលិចវត្ត សង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ រួមជាមួយនឹងការកិបកេងថវិកាចំណាយលើការសិក្សាអនុវត្តន៍នឹងលើកគម្រោងច្រើនទៀតក្នុងការសាងសង់ឬ ថែទាំជុសជុលផ្លូវជនបទ។ បន្ថែមលើសពីនោះទៀតពួកបានបំប៉ោងការចំណាយលើជុសជុលអណ្ដូងស្នប់ចំនួន១០គ្រឿង នឹង សាងសង់ថ្មី៣គ្រឿងផងដែរ។ សម្រាប់អនុប្រធានមន្ទីរ ដូចជាលោក ធឹម ស៊ាត ទទួលបន្ទុកផ្លូវលំ លោកអនុប្រធានមន្ទីរ ប៊ុន បូ ទទួលអភិវឌ្ឍន៍សហគមន៍ នឹងលោកអនុប្រធានមន្ទីរទទួលបន្ទុកទឹកស្អាត ឆាយ ដាវុធ គឺមិនទទួលបានផលប្រយោជន៍ ពីអំពើពុករួយនោះទេ ដោយផលប្រយោជន៍ទាំងអស់បានតែមនុស្សពីរូបនេះ។ ចំពោះមន្ត្រីនៅក្នុងមន្ទីរភាគច្រើនមិនសប្បាយនឹងការដឹកនាំរបស់លោក គឹម វិបុល នោះឡើយ តែពួកគេមិនហ៊ានប្រឆាំងតវ៉ា នឹងដែរ អោយសុខចិត្តសង្ងំសុខ ជៀសជាងមានវិវាទ ហើយលោក គឹម វិបុល ថាយ៉ាងណាគឺហៃអើតាមជានឹច្ច។ ករណីនេះគួលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នឹងលោក ទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរធ្វើការស្រាវជ្រាវដើម្បីចាត់វិធានការផង៕