ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​គ្រឿងញៀន​នៅផ្ទះ​សំណាក់​យីហោ «គី ស្រីអូន» ឃាត់ខ្លួន៦នាក់

បង្ក្រាប​គ្រឿងញៀន​នៅផ្ទះ​សំណាក់​យីហោ «គី ស្រីអូន» ឃាត់ខ្លួន៦នាក់

fn-2017-05-25-18-39-03-0 fn-2017-05-25-18-39-03-1(ពោធិ៍សាត់)៖ កាលពី​វេលា​ម៉ោង២១និង០២នាទី​យប់ ថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុច​ផ្ទះសំណាក់​យីហោ «គី ស្រីអូន» ស្ថិតក្នុង ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ រួមទាំង​ដកហូត​នូវ​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ ជា​សារធាតុ​ញៀន​ចំនួន០៨កញ្ចប់​តូច ក្នុងនោះ​តូច០៧កញ្ចប់ និង​ធំ០១កញ្ចប់ ទូរស័ព្ទដៃ​ចំនួន០២គ្រឿង លុយ១៦.៧៥០០រៀល ម៉ាស៊ីន ថ្លឹង០១គ្រឿង កាបូប០១ និង​កាំបិត​ឡា​ម០។

លោក​អធិការ​បន្តទៀតថា បន្ទាប់ពី​ធ្វើ​សាកសួរ​ជនសង្ស័យ​ទាំង២នាក់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​រួច លុះ​នៅ​ថ្ងៃទី២៥ ខែ​ឆ្នាំ​ដដែល កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន៤នាក់​ទៀត។

គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំង​អធិការនគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​រលាប ដឹកនាំ​លោក វរសេនីយ៍ត្រី យឹម ស៊ា​ង​ហៃ អធិការនគរបាល​ក្រុង​ពោធិ៍សាត់ បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ប៊ុន ស៊ី​យាង ភេទ​ប្រុស អាយុ២៩ឆ្នាំ ស្ថិតក្នុង​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

ក្នុងនោះ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ទិ​ត្យ ប៊ុន​ណា ភេទ​ប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​កែវ​សុវណ្ណ​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់។ វត្ថុតាង​ដែក​ដកហូត​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន ០៣កញ្ចប់​តូច (០១កញ្ចប់​ធំ) កាំភ្លើង​កែឆ្នៃ០១ដើម និង​ឧបករណ៍​បម្រើ​ឲ្យ​ការប្រើប្រាស់ និង​ជួញដូរ​មួយចំនួនទៀត ៕fn-2017-05-25-18-39-04-5

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya