ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​តវ៉ា​ព្រោះ​​ប្រធាន​ក្រុមហ៊ុន​​ដក​កម្មករ​ម្នាក់​មិនឱ្យ​ធ្វើការ ​

កម្មករ​រោងចក្រ​តវ៉ា​ព្រោះ​​ប្រធាន​ក្រុមហ៊ុន​​ដក​កម្មករ​ម្នាក់​មិនឱ្យ​ធ្វើការ ​

ភ្នំពេញ ៖ កម្មករ​ដែល​ត្រូវ ប្រធាន​ក្រុមហ៊ុន​បញ្ឈប់​មិនឱ្យ​ធ្វើការ​មានឈ្មោះ អឿ សាវ​រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ផ្នែក​ដេរ ស្នាក់នៅ​ម្ដុំ​វត្ដ​សំរោង​អណ្ដែង ខណ្ឌ​សែន​សុខ ។​កម្មករ​ដែល​ត្រូវ ក្រុមហ៊ុន​បញ្ឈប់​បាន​និយាយថា រូបគេ​បាន​សុំច្បាប់​២​ថ្ងៃ​ដើម្បី​ទៅ​ប្រឡង​ភាសា​កូរ៉េ ហើយ​ពេល​ត្រឡប់​ចូលធ្វើ​ការងារ ក៏ត្រូវ​ប្រធាន​ក្រុមហ៊ុន​មិនឱ្យ​រូបគេ​ចូលធ្វើការ ។​
​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​អិ​ល​ស៊ី​ហ្គា​មេន ដែលមាន​ទីតាំងនៅ​ផ្លូវ​លេខ​១៩៨៦ ក្នុងភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប្រមាណ​ជាង​២០០​នាក់ បាននាំគ្នា​ធ្វើការ​តវ៉ា​ទាមទារ​នៅ មុខ​រោងចក្រ ដោយសារតែ​ប្រធាន​ក្រុមហ៊ុន​ដក​កម្មករ​ម្នាក់​មិន​ចូល​បម្រើ​ការងារ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៨​ចំណុច ។​
​នៅក្នុង​ការតវ៉ា ដឹកនាំ​ដោយ​លោក សោម អូន ប្រធាន​សហជីព​កម្មក​រ​កម្ពុជា​នោះ ក្រុមកម្មករ​ក៏បាន​ទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៨​ផង​ចំណុច​ផងដែរ រួមមាន ៖ ១-​សុំឱ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​ដែល​បាន​សន្យា​, ២-​ឱ្យ​កម្មករ​ដែល​ក្រុមហ៊ុន​បញ្ឈប់​បាន​ចូលធ្វើ​ការងារ​វិញ , ៣-​ពេល​មាន​សំបុត្រ​ពេទ្យ​ក្រុមហ៊ុន​មិនត្រូវ​កាត់លុយ​កម្មករ​ឡើយ , ៤-​កម្មករ​ប្រុសៗ​ពេល​ដល់​ដំណាច់ឆ្នាំ សូមឱ្យ​ក្រុមហ៊ុន​បើក​លុយ​ដូច​កម្មករ​ដទៃទៀត , ៥-​កម្មការិនី​មាន​ផ្ទៃពោះ​, សុំឱ្យ​ក្រុមហ៊ុន​បើក​លុយ​មុន ហើយ​គិត​ជាស​មា​មាត្រា , ៦-​ពេល​កម្មករ​ឈប់​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា សុំឱ្យ​ក្រុមហ៊ុន​ហៅ​មក​ណែនាំ , ៧-​កម្មករ​ចូលធ្វើ​ការងារ​ចាប់ពី​២​ខែ​ឡើងទៅ ត្រូវ​បញ្ចូល​ជា​កម្មករ​ពេញសិទ្ធិ និង​ត្រូវ​ទទួល​ប្រាក់ខែ​ឱ្យបាន​ត្រឹមត្រូវ និង​៨-​កម្មករ​សំណូមពរ​ដក​អ្នកបកប្រែ​ចេញ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya