ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ចោរឆក់២នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ

ជនសង្ស័យ​ចោរឆក់២នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៤និង៤០នាទី​ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យ​ជា​ចោរឆក់២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ស្រែក និង​នាំគ្នា​ព័ទ្ធ​ស្ទាក់​ចាប់ខ្លួន​បានប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​ផ្សារ​ស៊ិន​ជូ​រី ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ឃាត់ខ្លួន​បាន ទី១ឈ្មោះ ហៃ សុធា ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ទី២ ឈ្មោះ ឌី វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ជា​អ្នកបើកបរ​ម៉ូតូ។ ទាំង២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki Let  ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FY-2270 ជា​មធ្យោបាយ​សម្រាប់ធ្វើ​សកម្មភាព​ដើរ​ឆក់ និង​ដើរ​លួច។

មុន​កើតហេតុ ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញពី​កោះ​ពេជ្រ ធ្វើដំណើរ​កាត់​មក​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ពី​កើ​តទៅ​លិច មកដល់​ចំណុច​ខាងលើ  ឃើញ​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ម៉ាក Zoomer x និយាយ​ទូរស័ព្ទ ដោយមាន​បុរស​ម្នាក់​ជា​អ្នកបើកបរ​ពី​លិចទៅ​កើត ឆ្លៀតឱកាស​ជនសង្ស័យ បត់​ម៉ូតូ​ត្រឡប់ក្រោយ ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ ម៉ាក iphone 6 plus ពណ៌​ខ្មៅ ពី​ដៃ​បានសម្រេច ហើយ​ជិះ​រត់គេច ទៅខាង​ក្រោយ​ផ្សារ​សុ​ិ​ន​ជូ​រី ភ្លាមៗត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ ស្រែក​ដេញ​ស្ទាក់​ចាប់បាន​ត្រង់ចំណុច​ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប។ ក៏ប៉ុន្តែ​ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ​បានសម្រេច​ហើយ ជនរងគ្រោះ​មិនបាន​ឈប់ ឬ​មកប្តឹង​សមត្ថកិច្ច​ទេ ហើយ​ពេលនេះ​នគរបាល​រងចាំ​ម្ចាស់​ទូរស័ព្ទ​ជា​ជនរងគ្រោះ មក​ដាក់​ពាក្យបណ្ដឹង និង​សាកសួរ​បន្ត ៕

75042902 75042903 75042904

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya