ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ចាប់បាន​ហើយ! ឃាតករ​រំលោភ​ក្មេងស្រី​អាយុ១២ឆ្នាំ ក្នុង​ចម្ការ​អំពៅ​សម្លាប់ កាច់ក កាច់​ជើង

ចាប់បាន​ហើយ! ឃាតករ​រំលោភ​ក្មេងស្រី​អាយុ១២ឆ្នាំ ក្នុង​ចម្ការ​អំពៅ​សម្លាប់ កាច់ក កាច់​ជើង

ខេត្តតាកែវ ៖ ម្តាយ​ឪពុក​បាន​ត្រឹម​យំ​ឱប​កូនស្រី ជាទី​ស្រឡាញ់​ព្រាត់​ទាំង​ក្តី​អាល័យ ដោយសារ​ត្រូវ ជន​ល្មោភកាម​ចាប់រំលោភ នៅក្នុង​ចម្ការ​អំពៅ​បានសម្រេច រួច​ចាប់​មួល​បំបាក់​ក កាច់​ជើង​កាច់​ដៃ​យកទៅ​ទម្លាក់ចោល​ក្នុង​ទឹកអូរ ក្បែរ​ចម្ការ​អំពៅ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​មាន​ក្មេងស្រី​រងគ្រោះ​ម្នាក់ទៀត បាន​រត់គេច​ពី​ក្រ​ញ៉ាំ​តណ្ហា​ទាំង​ត្រហេបត្រហប​មក​ប្រាប់​អ្នកស្រុក​អ្នកភូមិ​ឲ្យ​ជួយ កាលពី​វេលា​ម៉ោង៣រសៀល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុច​ចម្ការ​អំពៅ ស្ថិត​ក្នុងភូមិ​អង្កាញ់ ឃុំ​ពេជ្រ​សារ ស្រុក​កោះ អណ្តែត ខេត្តតាកែវ ។

សមត្ថកិច្ច​នគរបាល​ស្រុក​កោះអណ្តែត​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​មាន​អាយុ១២ឆ្នាំ រស់នៅ ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។

នៅ​មុនពេល​កើតហេតុ មាន​ក្មេងស្រី២នាក់ បាន​យក​គោ​ទៅ​ចង រួច​ដើរចូល​ទៅក្នុង​ចម្ការ​អំពៅ ដើម្បី​កាច់​អំពៅ​ហូប ខណៈនោះ​ក៏​លេចមុខ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច រួច​វាយ​សម្លាប់ចោល​តែម្ដង ។
ចំណែក​ក្មេងស្រី​ម្នាក់ទៀត​បាន​រត់គេច​ពី​ហេតុការណ៍​នេះ​មក​ស្រែកប្រាប់​អ្នកភូមិ​ឲ្យ​ជួយ ។
ករណី​ខាងលើនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស ដោយសារ​ភិនភាគ​ជនសង្ស័យដែលមាន​វ័យ១៦ឆ្នាំ ត្រូវបាន​ស្គាល់ ៕

1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya