ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឪ​ម៉ែ​ចិត្តអាក្រក់ បង្កើត​ខ្ញុំ​ហើយ យក​ខ្ញុំ​ទៅ​ផ្លុ​ង​ចោល​ទៀត អាណិត​ណាស់!

ឪ​ម៉ែ​ចិត្តអាក្រក់ បង្កើត​ខ្ញុំ​ហើយ យក​ខ្ញុំ​ទៅ​ផ្លុ​ង​ចោល​ទៀត អាណិត​ណាស់!

ភ្នំពេញ ៖ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ទើប​ទារិកា​ស្រែកយំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទះឃើញ រើស​យកទៅ​ប្រគល់ជូន​មណ្ឌល​សុខភាព​សំរោងក្រោម​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​ល្អប្រសើរ។ ទារិកា​ទើបនឹង​កើតថ្មីៗមិនទាន់​ជ្រុះ​ទង​ផ្សិត​ផង​នោះ ត្រូវបាន​ឪពុកម្តាយ​អប្រិយ៍​គ្មាន​ក្តីមេត្តា​យកទៅ​ផ្លុ​ង​ចោល​ទាំង​ខ្លួន​ននលគក​មានតែ​កន្សែង​មួយ​រុំ​នៅក្បែរ​របង​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនដឹង​តាំងពី​ពេលណា​នោះទេ។

បើតាម​គ្រូពេទ្យ​សំរោងក្រោម បាន​ឲ្យ​ដឹងថា ទារិកា​ខាងលើ ទើបនឹង​កើតថ្មីៗ ក្នុងអំឡុង២ទៅ៣ថ្ងៃ​តែប៉ុណ្ណោះ ហើយ​មិនមែន​បង្កើត​នៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​ឡើយ​គឺអាច បង្កើត​នៅតាម​ផ្ទះ ។ រីឯ​សុខភាព​ទារិកា​វិញ​ជាធម្មតា​ទេ ដោយមាន​ទម្ងន់៣គីឡូក្រាម សម្រាប់​ថ្ងៃនេះ ។

អ្នកស្រី អ៊ឹម បូ​រ៉េត អាយុ ៤៦ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សំរោងក្រោម​ដែល​ឃើញ​ទារិកា​នេះ​មុនគេ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង៧ព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧គាត់ បានឮ​សូរសំឡេង​ក្មេង​យំ ក្បែរ​របង​ផ្ទះ​របស់គាត់។ ពេលឮ​ដូច្នោះ​គាត់ ចេញទៅ​មើល​ក៏​ប្រទះឃើញ​ទារិកា​ទើបនឹង​កើតថ្មីៗដែល គ្មាន​សម្លៀកបំពាក់​គ្របដណ្តប់​ខ្លួន​ទេ​គឺមាន​តែ កន្សែង​មួយ​ក្រាល​និង ពុំ​ដឹងថា​មាន​មូលហេតុ​អី​បានជា​ឪពុកម្តាយ​អប្រិយ៍​យក​កូនស្រី​ទើបនឹង​កើ​តទៅ​ផ្លុ​ង​ចោល​បែបនេះ​ទេ ។ពេល​ឃើញ​ដូច្នេះ​គាត់​មិន​ដាច់ចិត្ត​បោះបង់​ទារិកា​នេះ​ចោល​ទេ ទើប​រើស​យកទៅ ប្រគល់ជូន​មណ្ឌល​សុខភាព សំរោងក្រោម ដើម្បី​ថែទាំ ពិនិត្យ​សុខភាព​និង​ចិញ្ចឹម​ទារក​នេះ​ជា​រៀងរហូត​ទៅ ៕

1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya