ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​របួសធ្ងន់២នាក់

ឡាន​បុក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​របួសធ្ងន់២នាក់

ក្រចេះ៖ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១។ គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ៧ ត្រងចំណុច​ផ្លូវ​ស្ងាត់ បង្កឡើង​ដោ​រថយន្ត​សាំ​យ៉ុង​បើក​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់។
ករណី​ខាងលើ​បង្កឡើង​រវាង​រថយន្ត​សាំ​យ៉ុង និង​គោយន្ត​កន្ត្រៃ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុចកើតហេតុ រថយន្ត​សាំ​យ៉ុង​បាន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​គោយន្ត ០២នាក់ ប្តី​ប្រពន្ធ​របួសធ្ងន់។ ជនរងគ្រោះ ឈ្មោះ អៀង ពិសិដ្ឋ ភេទ​ប្រុស អាយុ៣៣ឆ្នាំ របួសធ្ងន់​ជា​ប្តី ចំណែកឯ​ប្រពន្ធ​ឈ្មោះ ងា​ន់ សុ​ណាត អាយុ៣១ឆ្នាំ របួសធ្ងន់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​រថយន្ត​ម​ណ្ទ​ល​សុខភាព​អូរ​គ្រៀង ដឹក​យល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ។ រីឯ​រថយន្ត​បង្ក​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 5841 ហើយ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់។ រីឯ​វត្ថុតាង​កម្លាំង​របស់លោក​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​អូរ​គ្រៀង បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya