ភ្នំពេញ៖ កាលវេលាម៉ោង៩និង៤០នាទី២៥ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចបន្ទប់ជួលលេខ៥ តាមផ្លូវ៥១បេតេ ក្រុម៣ ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះតិច ស្រីពៅ ភេទស្រី អាយុ ២៣ឆ្នាំមុខរបរកោសជប់ម៉ាស្សា ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើមានស្រុកកំណើតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលជាស្ត្រីក្រមុំចាស់ដេកស្លាប់ក្នុបន្ទប់ជួល ។
មុនចុះមកកន្លែងកើតហេតុ ដោយម្ចាស់ផ្ទះជួលប្ដឹងសមត្ថកិច្ចថាមានស្ត្រី ធ្វើការម៉ាស្សាកោសជប់ដេកស្លាប់ ក្នុងបន្ទប់ជួលហើយក្រោយមក ក៏ប្រញាប់ចុះមកកន្លែងកើតហេតុ ក៏ឃើញស្ត្រីនោះនោះដេកផ្គាប់មុខ រាយការណ៍ជូនលោក អធិការរងទទួលផែនយុវត្តិធម៍ ដើម្បីទំនាក់ទំនាក់ទំនងកោសល្យវិច្ឆ័យ នគរបាលស្នងការរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យសពដើម្បី រកមូលហេតុ ។
ក្រោយពីការត្រួតពិនិត្យសពស្ត្រីម្នាក់ ក្នុងបន្ទប់ជួលហើយក៏មើលស្លាកស្នាមសាកសព មានស្នាមកោសខ្យល់លើខ្លួនប្រាណហើយដោយ មានការឯកភាពសាកសពនេះ ស្លាប់ដោយសារខ្យល់គ(ដេកស្លាប់) ហើយសាកសពនេះបានប្រគល់ អោយប្អូនប្រុសបង្កើត សពមានឈ្មោះ តិច វ័ន ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្ស យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯកស្រុកកំណើត ៕