កំពង់ស្ពឺ៖ ហេតុការណ៍ឃាត់ខ្លួន កើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចឃាត់ខ្លួនបុរសចំណាស់ម្នាក់ តាមពាក្យបណ្តឹងជីដូនកុមារីរងគ្រោះ ពាក់ព័ន្ធករណីរំលោភលើកុមារីរងគ្រោះដែលជាអនីតិជនចំនួន៣តែមិនស៊ីជម្រៅ។
បុរសដែលឃាត់ខ្លួននេះមានឈ្មោះ មែ សុន អាយុ៥៩ឆ្នាំ រស់នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ឃាត់ខ្លួនតាមពាក្យបណ្តឹងជីដូនកុមារីរងគ្រោះឈ្មោះ យាយ ផល អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើចៅស្រីរបស់គាត់ នៅលើផ្ទះរបស់គាត់ កាលពីល្ងាចថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ ទើបគាត់ទាន់បានដាក់ពាក្យប្តឹងទៅនគបាល ឱ្យឃាតត់ខ្លួនតែម្តងទៅ។
គាត់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន តែមិនស៊ីជម្រៅនោះទេ គាត់និងកុមារីរងគ្រោះឈ្មោសនធអាយុ១៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាថាបានហៅជនសង្ស័យទៅលេងផ្ទះ ដោយឃើញជីដូនកុមារីសម្រាន្តលក់ នៅក្រោមផ្ទះ ទើបគាត់និងកុមារីឡើងទៅផ្ទះធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកទី១ កាលពីព្រឹកថ្ងៃទី២៣លើកទី២កាលពីវរលាម៉ោង២រសៀល លើកទី៣ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ទើបជីដូនកុមារីរងទាន់ និងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន ៕