ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ចាម ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ចាម ២នាក់ ករណី​គ្រឿងញៀន

កំពង់ចាម៖ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​នេះ គឺធ្វើឡើង​ជា០២ដំណាក់កាល ដោយ​ប្រតិបត្តិ​ការលើក​ទី០១ គឺធ្វើឡើង​នៅវេលា​ម៉ោង ០៩ និង៣០នាទី​ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ស៊ុយ ម៉ា​ឡែ​ន ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បានធ្វើ​ការចាប់​យកបាន​នូវ​វត្ថុតាង​មួយចំនួន​រួមមានៈ

១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន០១កញ្ចប់ ដែលមាន​ទម្ងន់ ០.៣៩ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ម៉ូតូ ចំនួន០១គ្រ​រឿង។

បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវបាន​បញ្ចូនទៅ បញ្ជាការដ្ឋាន​ខេត្ត ដើម្បី​បន្តធ្វើ​ការសាកសួរ។ បន្ទាប់ពី​បានធ្វើ​ការសាកសួរ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​នៅមាន​បក្ខពួក​ម្នាក់ទៀត មានឈ្មោះ វង់ សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​រួចមក នៅវេលា​ម៉ោ១១ និង០០នាទី ថ្ងៃ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ក៏បាន​សុំ​ការសហការ​ពី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ដើម្បី ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​ខាងលើ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya