(បាត់ដំបង)៖នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបងមានការភ្ញាក់ផ្អើលដោយបុរសម្នាក់បានឆក់ខ្សែភ្លើងស្លាប់ខណៈកំពុងស្រាវទាញខ្សែភ្លើងមិនប្រយ័ត្នប៉ះចំតំណរបណ្តាលឳ្យឆក់ស្លាប់។
ជនរងគ្រោះឈ្មោះស៊ុយ រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំមុខរបររត់ម៉ូតូឌុបរស់នៅភូមិ សង្កាត់កើតហេតុខាងលើ ។
មូលហេតុដោយសារជនរងគ្រោះបានចាប់ទាញនិងស្រាវយកខ្សែភ្លើងក៏ស្រាប់តែប៉ះតំណខ្សែភ្លើងឆក់ស្លាប់តែម្តង ។បច្ចុប្បន្នសាកសពខាងលើត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕