ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​របូត​កង់ រត់​ទៅបុក​អ្នកជិះ​ម៉ូតូ​របួស​បាក់ជើង​នារី​ម្នាក់

ឡាន​បើក​របូត​កង់ រត់​ទៅបុក​អ្នកជិះ​ម៉ូតូ​របួស​បាក់ជើង​នារី​ម្នាក់

កណ្តាលៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ចំណុច​ភូមិ​ចេ​តី​យ៍​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ៣៤-៣៥បង្ក ដោយ​ឡើង​ដោយ​រថយន្ត​របូត​កង់ ទៅបុក​ម៉ូតូ បណ្តាលអោយ​រងរបួស​ធ្ងន់​អ្នករួមដំណើរ​ម៉ូតូ០១នាក់(បាក់ជើង​ឆ្វេង)និង​ខូចខាត​ម៉ូតូ០១គ្រឿង (ស្រាល)។

ស្ត្រី​ជា​អ្នកបើក​ម៉ូតូ​ម្នាក់ បាន​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង ក្រោយពី​រថយន្ត​ម៉ាក​កា​ម៉ា​រី​ហើម មួយគ្រឿង​បើក​ទាល់តែ​របូត​កង់​មុខ​ខាងឆ្វេង បណ្តាល​ឲ្យ​កង់​ដែល​របូត​នោះ រត់​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង ដែល​កំពុងបើក​បញ្ច្រាស់​ទិស​គ្នា។ មាន​រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា កាមរី(ហើម) ពណ៌​បៃតងចាស់ ពាក់​ផ្លាកលេខ ភ្នំពេញ​2I-1421 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច(ភ្នំពេញ-កំពង់ឆ្នាំង) ដោយ​ឈ្មោះ រឹម សារ៉ន ភេទ​ប្រុស អាយុ៤១ឆ្នាំ មាន​ទីលំនៅ ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លុះ​ពេល​បើកបរ​មកដល់​កន្លែង កើតហេតុ​បាន​របូត​កង់​ខាងមុខ ផ្នែក​ខាងឆ្វេង ហើយ​កង់​នោះ​ក៏បាន​រមៀល​ទៅបុក នឹង​ម៉ូតូ​មួយគ្រឿង​ដែល​កំពុង​បើកបរ​បញ្ច្រាស់​ទិស​គ្នា ម៉ាក​ហុងដា​សេ125 ពណ៌​ខ្មៅ ពាក់​ផ្លាក​ពោធិ៍សាត់ 1C-5019 បើកបរ​ដោយ​ឈ្មោះ ជា វ​ណ្ណះ ភេទ​ប្រុស អាយុ២២ឆ្នាំ មាន​ទីលំនៅ ភូមិ​ចេក​ចៅ ឃុំ​កំពង់​ពោធិ៍ ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់​អ្នករួមដំណើរ ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ30ឆ្នាំ(ទីលំនៅ​ជាមួយគ្នា)រងរបួស​បាក់ជើង​ឆ្វេង ត្រូវបាន​អ្នកធ្វើដំណើរ​តាមផ្លូវ ដឹកបញ្ជូន​ទៅកាន់​គ្លីនិក​ឯកជន ៕

74207103 74207104 74207105

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya