ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » កញ្ញា ហាស់ ឌី​ជូរ​លីន ថា មុនពេល​លោត បាចផ្កា​កុលាប​ពេញ​បន្ទប់ ហើយ​ស្រាប់តែ​លោត​ពីលើ​ខុន​ដូរ​ដោយ​មិនដឹង​ខ្លួន

កញ្ញា ហាស់ ឌី​ជូរ​លីន ថា មុនពេល​លោត បាចផ្កា​កុលាប​ពេញ​បន្ទប់ ហើយ​ស្រាប់តែ​លោត​ពីលើ​ខុន​ដូរ​ដោយ​មិនដឹង​ខ្លួន

ភ្នំពេញ ៖ កាលពីពេល​កន្លងទៅនេះ កញ្ញា ហាស់ ឌី​ជូរ​លីន ដែលជា​បវរកញ្ញា Bridgestone ស្រស់​សោភា​ម្នាក់​បាន​លោត​សម្លាប់ ខ្លួន​ពីលើ​ខុន​ដូ “CA&SA” ជាន់​ទី១២ តែ​សំណាងល្អ​ធ្លាក់ចូល​អាងទឹក បណ្តាលអោយ​នាងរង​របួសធ្ងន់​តែ​មិន​ប៉ះពាល់ ដល់​អាយុជីវិត​នោះឡើយ។ បន្ទាប់ពី​ធ្លាក់​ពីលើ​អគារ​ខុន​ដូ​ជាន់​ទី១២រួចមក បវ​កញ្ញា​ស្រស់ស្អាត​រូបនេះ​បានដឹងខ្លួន​វិញ ហើយ​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែលមាន​ទឹកមុខ​ស្រស់​ស្រាយ​ជាង​មុន។

ក្នុងនោះ​ផង​ដែល​កញ្ញាឯក Bridgestone មុននេះ​បន្តិច​បានចេញ​វីដេអូ​បកស្រាយ​ចំពោះ​មូលហេតុ​ដែល បណ្តាល​ឲ្យ​បវរកញ្ញា​ស្រស់ស្អាត​រូបនេះ​លោត​សម្លាប់ខ្លួន គឺ​មិនមែន​មកពី​រឿង​វិបត្តិ​ស្នេហា​អ្វី​នោះទេ ប៉ុន្តែ​នាង​បញ្ជាក់ថា​មកពី​រឿង​អ​បិ​យ​ជំនឿ​បណ្តាលមកពី​ក្រោយពី​ពេល​នាង​បាន​ត្រឡប់​មកពី​បុណ្យសព របស់​ជនរងគ្រោះ​ដែល​លោត​ពីលើ​អគារ​ខុន​ដូរ​ជាមួយគ្នា នៅពេល​នាង​លោត​ពី លើ​អគារ​នោះ​នាង​មិនដឹង​ខ្លួន​បន្តិច​សោះឡើយ ៕

18582634_1685768948392830_7636419807517642069_n 18620260_1685768961726162_7022115006982463309_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya