ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​និង៣០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ខាងកើត​វត្ត​ទួល​ទំពូង តាមផ្លូវ១៣៥ ស្ថិតនៅ​ភូមិ៣ សង្កាត់​ទួល​ទំពូង១ ខណ្ឌចំការមន  ។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន២នាក់ ទី១មានឈ្មោះ អ៊ិន ផល្លា ហៅ​លី ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មានស្រុក​កំណត់​នៅ​ភូមិ​សែ​សិន ឃុំ​ព្រះ​ពន្លា ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ (ជា​ម្ចាស់​ថ្នាំញៀន៦កញ្ចប់) និង​ទី២មានឈ្មោះ ផៃ សុខ​រ៉ា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​សន្សំ​កុសល១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ឃាត់ខ្លួន ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន ទាំង២នាក់​នេះ គឺ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ សហការ​ជាមួយ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ និង​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី១ ចេញ​ល្បាត ក្នុង​មូលដ្ឋាន ហើយ​ពេលមកដល់​ចំណុច​ខាងកើត​របង​វត្ត​ទួល​ទំពូង ស្រាប់តែ​ឃើញ​ក្មេងស្ទាវ​មួយក្រុម​កំពុង ប្រមូល​ដុំ​គ្នា។ ដោយមាន​ការសង្ស័យ​ក៏​ចុះទៅ​សួរនាំ និង​ឆែក​ត្រួតពិនិត្យ ហើយ​ពេល​ចូល​ទៅដល់​ស្រាប់តែម្នាក់ៗ រត់​យ៉ាង​ប្រ​ស្រោច ហើយក៏​ឃាត់ខ្លួន​បាន២នាក់​រួច និង​ធ្វើការ​ឆែក​ត្រួតពិនិត្យ នៅលើ​ខ្លួន​មិនឃើញ​មានអី​ទេ តែមាន​អាវពណ៍​ទឹកដោះគោ​ដៃខ្លី​ខាងស្ដាំ ហើយ​មាន​ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន៥កញ្ចប់ និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក១កញ្ចប់ មាន៥គ្រាប់ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន យកមក​អធិការ​ខណ្ឌ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ចាត់ការ​តាមច្បាប់ ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya