ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​គូរ​ស្នេហ៍២នាក់ ឆ្លៀត​រកស៊ី…

ប៉ូលិស​ឃាត់ខ្លួន​គូរ​ស្នេហ៍២នាក់ ឆ្លៀត​រកស៊ី…

ភ្នំពេញ ៖ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង១រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ខណៈពេល​នាំគ្នា​ទៅ​ក្រម​ទឹកឃ្មុំ និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​បន្ទប់​លេខ១៩ ផ្ទះសំណាក់​ស្កា​យ តាម​ផ្លូវលំ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនសង្ស័យ​ទាំង២នាក់​នោះ ១-ឈ្មោះ កុយ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ​ចល័ត​តាម​ផ្ទះសំណាក់​ក្នុង​រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​ភូមិ​រំដួល ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង២-ឈ្មោះ វង្ស ពេជ្រ​មុនី​លិ​កា ភេទ​ស្រី អាយុ២២ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​រំលិច ឃុំ​បាកាន ស្រុក​បាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យ​ទាំង២នាក់​ជា​មុខសញ្ញា​ជួញដូរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​នៅតាម​ផ្ទះសំណាក់​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ដោយមាន​ការស្រាវជ្រាវ​នគរបាល​ក៏​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែលជា​សង្សារ​នៅតាម​ផ្លូវ​លេខ១៩៨៦ ក្នុងភូមិ​ភ្នំពេញ​ថ្មី ខណៈ​នាង​ជិះ​ម៉ូតូ​មកពី​ទិញ​ថ្នាំញៀន​យកទៅ​ចែកចាយ និង​ដកហូត​ថ្នាំញៀន​ជាប់​ខ្លួន​មួយកញ្ចប់​ធំ។ បន្ទាប់ពី​ឃាត់ខ្លួន​នគរបាល​ក៏​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ​ឃាត់​បាន​ប្រុស​ស្នេហ៍​ម្នាក់ទៀត ព្រមទាំង​ដកហូត​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ ព្រមទាំង​ថ្នាំញៀន​មួយចំនួនទៀត​ផងដែរ។ ជនសង្ស័យ​ទាំង២នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​នាំខ្លួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់៕

26ac37bf-ba74-404a-a631-bfec13a798d2 69fcfb50-d3bf-4d82-80c1-78cb8ed69881 aa8f56b9-08bf-47a4-bc09-e7d0a00ea0c4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya