ខេត្តបាត់ដំបង ៖ ហេតុការណ៍ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននេះ ប្រទះឃើញនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុំ ខុង ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរជាជាងសំណង់រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនរងគ្រោះខាងលើត្រូវបានលោកប្រទះឃើញចងកស្លាប់ ខណៈពេលដែលលោកកាន់ចបទៅជូកស្មៅក្នុងចំការនៅខាងក្រោយផ្ទះទើបបានប្រទះឃើញសាកសពនោះតែម្តង។ ប្រភពពីសាច់ញាតិបានឲ្យដឹង ថានៅមុនពេលកើតហេតុជនរងគ្រោះខាងលើមិនដែលបាន នាស់ឈ្លោះប្រកែកអ្វីជាមួយក្រុមគ្រួសារអ្វីនោះទេលុះនៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះបានសុំថ្នាំប៉ារ៉ាពីយាយរបស់ខ្លួនចំនួន១បន្ទះតែមិនដឹងយកទៅធ្វើអ្វីដោយមិនមានអ្នកចាប់អារម្មណ៍លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលថាបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ៕