ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឳ​ពុក​ជា​កម្មករសំណង់​សំពះអង្វរ​ស្រក់​ទឹកភ្នែក សុំ​ឲ្យ​តុលាការ​ខេត្តកណ្ដាល ដោះលែង​កូនប្រុស

ឳ​ពុក​ជា​កម្មករសំណង់​សំពះអង្វរ​ស្រក់​ទឹកភ្នែក សុំ​ឲ្យ​តុលាការ​ខេត្តកណ្ដាល ដោះលែង​កូនប្រុស

ខេត្តកណ្ដាល ៖ ឳ​ពុក​ជា​កម្មករសំណង់​សំពះអង្វរ​ស្រក់​ទឹកភ្នែក សុំ​ឲ្យ​កញ្ញា អ៊ី ម៉ា​ណូ​កា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល ដោះលែង​កូនប្រុស ដែល​លោក​អះអាងថា មាន​ជំងឺ​វិកលចរិត ។ លោក ភ័យខ្លាច​ថា កូនប្រុស​អាច​ស្លាប់​ក្នុង​ពន្ធនាគារ ប្រសិនបើ​ពុំមាន​ការព្យាបាល​ត្រឹមត្រូវ​ទេនោះ ។

លោក ហៀ​ច ណាវ អាយុ៤៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពេ​ជ្ជ​នា ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​មក​ធ្វើការ​សំណង់​នៅ​កោះ​ពេជ្រ រៀប​រាប់ទាំង​ទឹកភ្នែក​ថា កូនប្រុស​ឈ្មោះ ម៉េង ខ្លូត អាយុ២២ឆ្នាំ មាន​ជំងឺ​នេះ​ជាង៣ឆ្នាំ​ហើយ ។ កូនប្រុស ត្រូវបាន​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ ហើយ​ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០១៧ ។

បច្ចុប្បន្ន​កូនប្រុស​មាន​អា​ការៈធ្វើ​ទុក្ខ​ខ្លាំង ហើយ​លោក​បារម្ភ​ខ្លាច​កូន​អាច​ស្លាប់​ក្នុង​ពន្ធនាគារ ។ លោក​សុំ​យ៉ាងទទូច​សុំ​ឲ្យ​តុលាការ​ដោះលែង​កូនប្រុស​ផង ។

យោងតាម​វិញ្ញាបនបត្រ​សុខភាព ចេញ​ដោយ​លោក​វេជ្ជបណ្ឌិត គឹម ចាន់ថន គ្រូពេទ្យ​ព្យាបាល​បម្រើការ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត សាន់​រ៉ា​យ កាលពី​ថ្ងៃទី១ ខែឧសភា បញ្ជាក់ថា ឈ្មោះ ម៉េង ខ្លូត ភេទ​ប្រុស កើត​ថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៤ មាន​ជំងឺ​វិកលចរិត បានទទួល​ការព្យាបាល​ចាប់ពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ និង កំពុង​បន្ត​ការព្យាបាល ។

លោក​បន្តថា រសៀល​មកទល់ពេលនេះ តុលាការ​ពុំទាន់​សម្រេច​បែបណា​នៅឡើយ​ទេ ក្រោយ​ការសុំ​ដោះលែង​ជាច្រើនលើក​ច្រើនសារ ។

នៅ​រសៀល​ថ្ងៃទី២៤ ខែឧសភា ពុំទាន់​អាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​កញ្ញា អ៊ី ម៉ា​ណូ​កា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ៕04e3d52e-357a-4d6a-9f45-e89c657ec7ee 7f929f05-473a-4cf9-80e7-c676d5143e3c 36d3fe29-9188-4caa-be03-b1cb7fe45e7f 72e6da9b-1f05-460b-9684-39bc6ddf101b

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya