បាត់ដំបង៖ នៅតាមបណ្តាយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកនីសសាន់ឌីយេសែលបានបើកវ៉ារថយន្តតូយ៉ូតាតាកូម៉ាតែមានរថយន្ត ១គ្រឿងទៀត មកពីមុខក៏ងាកក្បាលចូលមកវិញ ជ្រុលទៅបុកគូទរថយន្តយ៉ូតាតាកូម៉ា ហើយជ្រុលទៅបុកតូបលក់ទឹកអំពៅ តែសំណាងល្អមិនមានអ្នកណារបួស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ។
មុនពេលកើតហេតុមានរថយន្តធនុធំ១គ្រឿង ម៉ាកនីសាន់ឌីយេសែល ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0818 អ្នកបើកបរមានឈ្មោះ ធូ សាវុធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបរឡាន បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តតាកូម៉ាពីកើតទៅលិច។ ពេលមកដល់ចំណុចខាងលើ ក៏ឡើងវ៉ារថយន្តម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2U-0039 តែវាក់អឺជាមួយរថយន្ត១គ្រឿងទៀត មកពីមុខក៍ងាកក្បាលមកវិញ ក៏ជ្រុលចង្កូត នៃរថយន្តបុកតាកូម៉ា ហើយហួសទៅបុកតូបអ្នកលក់ទឹកអំពៅ បណ្តាលឲ្យបាក់បែកតែសំណាងល្អមិនមានអ្នកណារបួសទេ។ រថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត យកទៅរក្សាទុកចាត់ការតាមច្បាប់៕
» ព័ត៌មានជាតិ » ឡាននិងឡាន រួចជ្រុលទៅបុកតូបលក់ទឹកអំពៅមិនមានអ្នករបួស