ស្ទឹងត្រែង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។ ការចុះបង្ក្រាបនោះ បានធ្វើឡើងនៅកន្លែងពីរផ្សេងគ្នា។
ករណីទី១ ៖ ឃាត់ខ្លួនជនជាតិឡាវម្នាក់ឈ្មោះ ឡា វ៉ាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ជាកសិករ រស់នៅភូមិសនវ៉ាន់សៃ ស្រុកប៉ាក់កាឌិន ខេត្តបូរីខាំសៃ ប្រទេសឡាវ។ ឃាត់ខ្លួននៅចំណុចស្ពានទី២ ភូមិឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ជាមួយនោះ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន១០៤២.៧ក្រាម។
ករណីទី២៖ បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដកហូតបានថ្នាំញៀនចំនួន៣០កញ្ចប់ នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១។
ជនសង្ស័យដែលបានឃាត់ខ្លួនក្នុងករណីជួញដូរថ្នាំញៀនខាងលើនេះ ឈ្មោះ សេង ទន់ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៣០កញ្ចប់ ប្រមាណជា៦ពាន់គ្រាប់ និងកាំភ្លើងកែច្នៃមួយដើមផង ៕