(ពោធិ៍សាត់)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវជាតិលេខ ៥០១ ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់។ នៅពេលដែលកំពុងធ្វើយុទ្ធនាការ រកសំឡេងឆ្នោត នៅក្រុង-ខេត្តពោធិ៍សាត់ សកម្មជនគណបក្ស សង្គ្រោះជាតិ២នាក់ បានស្លាប់ និងរបួស បន្ទាប់ពីក្មេងប្រុសម្នាក់ជិះម៉ូតូបុកជនរងគ្រោះ ខណៈជនរងគ្រោះកំពុងដើរឆ្លងផ្លូវ។
មុនពេលកើតហេតុ គេឃើញក្រុមសកម្មជន របស់គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើយុទ្ធនាការឃោសនា លុះដល់ចំណុចខាងលើ ដោយសារតែការធ្វើយុទ្ធនាការនោះ មិនមានសណ្ដាប់ធ្នាប់ ក៏មានម៉ូតូមួយគ្រឿង ជិះដោយក្មេងប្រុសម្នាក់វ័យ១៥ឆ្នាំ ឈ្មោះ ញឹក ឈុនឡាង មុខរបរជាសិស្សសាលាបុកពេញទំហឹង បណ្ដាលសកម្មជនឈ្មោះ ង៉ែត សុភាព អាយុ៣៦ឆ្នាំ ស្លាប់ និងសកម្មជនទៀតរងរបួស ៕