ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ឆក់​កាបូប

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ឆក់​កាបូប

ភ្នំពេញ៖   កាលពី​ថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង១៩និង៣០នាទី​យប់ នៅ​ចំណុច​ជិត​វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។
ជនសង្ស័យ​ទាំង២នាក់ ១-ឈ្មោះ ព្រុំ ចាន់​រដ្ឋា ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ, ២-ឈ្មោះ ម៉ែន ម៉ា​ណា​រ៉ូ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង សង្កាត់​គោ​រកា​ខណ្ឌ​ព្រែក​ព្មៅ។ ដកហូត​បាន​ម៉ូតូ​ចំនួន១គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ លាយ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-4306។

មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង២នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា លុះ​មកដល់​ចំណុច​ខាងលើ បានឃើញ​ជន​ង​គ្រោះ២នាក់​ជិះ​ម៉ូតូឌុប​គ្នា រួច​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ឆក់ យក​កាបូប​ពី​ជនរងគ្រោះ តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់ បាន​ស្រែ​ល​ឆោឡោ​ថាចោរៗ ហើយ​ត្រូវបាន​អ្នកធ្វើដំណើរ​តាមផ្លូវ​ឃើញ​នាំគ្នា​ដេញតាម បណ្តាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល ភ្លាមនោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទឹកថ្លា បាន​ល្បាត​ដល់​ចំណុចកើតហេតុ ឃើញ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ទឹកថ្លា​តែម្តង ៕ScreenShot1035

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya