កំពង់ចាមៈកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុងខណៈដែលម្ចាស់មិននៅផ្ទះដោយសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)ស្ថិតនៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ផ្ទះដែលត្រូវភ្លើងឆេះនេះមានម្ចាស់ឈ្មោះ គឹមកង ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហេង ចន្តា អាយុ៤២ឆ្នាំមានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុកក្រុងកំពង់ចាម។ អគ្គិភ័យបានធ្វើឲ្យខូចខាត ផ្ទះ១ខ្នងទំហំ៥គុណ៩ម៉ែត្រ។
អគ្គិភ័យនេះកម្លាំងជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង (រថយន្តរបស់ស្នងការ២គ្រឿង រថយន្តរបស់ស្រុកកំពង់សៀម១គ្រឿង)ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់៕