ប៉ៃលិន ៖ កាលពីវេលាម៉ោង ៣ និង ១៥នាទី រសៀលថ្ងៃទី១៦ តុលា ២០១៣ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១៣ តុលា ២០១៣ ស្ថិតនៅមុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងភូមិសង្កាត់ខាងលើ ស្ត្រីវ័យកណ្តាលម្នាក់បានរងរបួសជាំមុខ ជាំមាត់ របួសខ្នង ចង្កេះ និងកន្លែងផ្សេងៗទៀត ស្ទើរតែសព្វសារពាង្គកាយ ដោយសារយកប្តីហេងស៊យ ដែលបានគ្នាត្រឹមតែជាង ៣ខែ វាយធ្វើបាបជារៀងរាល់ថ្ងៃ ព្រោះតែភ្លើងប្រចណ្ឌ។
បុរសជាប្តីហេងស៊យ ដែលត្រូវកងកម្លាំងប្រដាប់អាវុធឃាត់ខ្លួន ឈ្មោះ កែវ សម្ផស្ស ហៅខួច អាយុ ២៩ឆ្នាំ មានស្រុកកំណើតរស់នៅភូមិផ្លូវសុខហុក សង្កាត់អូរឫស្សីមួយ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឆេង សុគន្ធា ហៅដាលីន អាយុ ៣៧ឆ្នាំ មានស្រុកកំណើតរស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នទាំងពីរនាក់ស្នាក់នៅបណ្តោះអាសន្នក្រោយចំណតរថយន្ត ថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់
ប៉ៃលិន ក្រុងប៉ៃលិន៕