ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​យក​ព្រះអង្គ​សំរិទ្ធ ពី​ផ្ទះ​ជនរងគ្រោះ​ម្នាក់

ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​យក​ព្រះអង្គ​សំរិទ្ធ ពី​ផ្ទះ​ជនរងគ្រោះ​ម្នាក់

(កំពង់ស្ពឺ)៖ ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោងជាង៩ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្រុមចោរ​ប្រដាប់អាវុធ៥នាក់ ជិះ​ម៉ូតូ២គ្រឿង និង​ឡាន​មួយគ្រឿង បានធ្វើ​សកម្មភាព​ចូល​ប្លន់​យក​ព្រះអង្គ​សំរិទ្ធ​ពី ផ្ទះ​ប្រជាពលរដ្ឋ​ម្នា​ក់នៅ ភូមិ​ស្រែ​កក់ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឹ។

មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង៥នាក់ បាន​ចូលទៅ​ចរចា​ដើម្បី​ទិញ​ព្រះអង្គ​សំរិទ្ធ ហើយ​ពេល​កំពុងតែ​ចរចា​គ្នា​នោះ ជនសង្ស័យ​បាន​ឲ្យ​ភេសជ្ជ​បា​កាស​មួយ​កំប៉ុង​ទៅ​ជនរងគ្រោះ ឈ្មោះ ស៊ិន រី​ម អាយុ​ជាង៥០ផឹក ស្រាប់​ទេ​ផឹក​បាន​បន្ដិច​ជនរងគ្រោះ​បាន​អាកា​រៈ​ទន់ដៃទន់ជើង ពេលនោះ​កូន​របស់​ជនរងគ្រោះ​ឈ្មោះ សុខ រ៉េត អាយុ២០ឆ្នាំ បាន​ចូលទៅ​ជួយ​ក៏​ត្រូវបាន​ក្រុម​ជន​ចោរ វាយ​ប្រតាយប្រតប់ និង​បាន​វាយ​កាំភ្លើង​បាញ់ ប៉ុន្ដែ​កាំភ្លើង​មិន​ផ្ទុះ ក្រោយមក​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។

តាម​ការសួរចម្លើយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា ក្រុមចោរ​ប្រដាប់អាវុធ​បាន​ប្លន់​យក​ព្រះអង្គ​សំរិទ្ធ អស់៣ព្រះអង្គ ប៉ុន្ដែ​សមត្ថកិច្ច​សង្ស័យថា​តែមួយ​ព្រះអង្គ​តែប៉ុណ្ណោះ។ បើតាម​ស្នងការ ទោះបីជា​យ៉ាងណាក៏ដោយ កម្លាំង​ជំនាញ និង​បន្ដ​ការសួរនាំ​បន្ថែមទៀត ដោយសារតែ​តាម​ការសង្កេត ជនរងគ្រោះ​ហាក់បីដូចជា​មានការ​លាក់លាម​ច្រើន ហើយ​ជនរងគ្រោះ​ក៏​មិនទាន់បាន​បញ្ជាក់ថា បាន​ព្រះអង្គ​សំរិទ្ធ​នេះ​មកពីណា​ដែរ។

ប៉ុន្ដែ​ទោះជា​យ៉ាងណា ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ដេក​យល់​សព្វ​ហើយ ក៏បាន​ទៅយក​ព្រះអង្គ​សំរិទ្ធ​នេះ​នៅ​ភ្នំ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុងធ្វើការ​យ៉ាង​ដុតដៃដុតជើង ដើម្បី​រក​ក្រុមចោរ​មក​ផ្តន្ទាទោស ៕

1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya