កំពតៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែឧសា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ជនរងគ្រោះឈ្មោះ លី សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុបណ្ដាលឲ្យបុរសរងគ្រោះស្លាប់ ដោយសាររូបគេយកម៉ូទ័រទៅបូមទឹក រួចក៏ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯងតែម្ដង បើទោះជាក្រុមគ្រួសារព្យាយាមសង្គ្រោះយ៉ាងណាក្ដី។
ក្រោយការធ្វើកោសល្យវិច្ច័យ និងត្រួតពិនិត្យរួចរាល់ សាកសពបុរសរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕