ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ខេត្តក្រចេះ៤នាក់ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ហើយ

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ខេត្តក្រចេះ៤នាក់ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ហើយ

ក្រចេះ៖ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​អូរ​ឬ​ស្សី២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ដោយ​ដកហូត​បាន ថ្នាំញៀន អាវ​បក្ស ស្លាក​បក្ស និង​ខិតប័ណ្ណ​ឃោសនា​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ១ចំនួន។

សមត្ថកិច្ច​បានឱ្យដឹង​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នេះ​ថា ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ ឃាត់ខ្លួន បាន​នេះ ទី១-ឈ្មោះ ឈឿន អង់ អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ទី២-ឈ្មោះ សន សាម​មុត អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ដកហូត​បាន ម៉ូតូ០១គ្រឿង និង​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹក​ក ០២កញ្ចប់ ដែល​ពូកគេ​ទាំងនេះ​ជា​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង។

បន្ទាប់ពី​មាន​ចម្លើយសារភាព និង​មានការ​សម្របសម្រួល​ពី លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញារង អម​សាលា ដំបូង​ខេត្ត​ផង​នោះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​បន្ដ​ឃាត់ខ្លួន​ជនសង្ស័យ ២នាក់​ទៀត ១-ឈ្មោះ សេង ញា​ញ់ អាយុ២០ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ម្នាក់ទៀត​ឈ្មោះ ពែ យ៉ុង អាយុ៥៣ឆ្នាំ រស់នៅ​ភូមិ​អន្លង​វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ក្នុងនោះ​ដកហូត​បាន ម៉ូតូ១គ្រឿង និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន១៤កញ្ចប់។

ក្រោយ​ឃាត់ខ្លួន​រកឃើញថា ជនសង្ស័យ​ទាំង៤នាក់​នេះ គឺជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះតែ​កម្លាំង​ដកហូត​បាន កាត​គណបក្ស, អាវ​គណបក្ស, មួក​គណបក្ស និង​ស្លាក​សញ្ញា​គណបក្ស។ បន្ថែម​ពីនេះ​ក្រុម​ជនសង្ស័យ​បាន​សារភាពថា រូបគេ​នឹងចូលរួម​យុទ្ធនា​ការឃោសនា ស្វែងរក​សំឡេងឆ្នោត ជូន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ​ផងដែរ ដែល​ដឹកនាំ​ដោយ លោក សុន ឆ័យ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

18581787_266544287143137_6013587751824602873_n 18622538_266544257143140_5802298999955449663_n 18622540_266544320476467_3559223027980783931_n 18664260_266544313809801_8433084779152814435_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya