ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាតករ​ដែល​រំលោភ​ក្មេងស្រី​ហើយ​សម្លាប់ គេច​មិនរួច​​ពី​សំណាញ់​ច្បាប់​

ឃាតករ​ដែល​រំលោភ​ក្មេងស្រី​ហើយ​សម្លាប់ គេច​មិនរួច​​ពី​សំណាញ់​ច្បាប់​

​បាត់ដំបង ៖ ក្មេងស្រី​ដែល​ជន​មិន​ស្គាល់មុខ​ចាប់រំលោភ​ហើយ ចាក់​សម្លាប់​បំបិទ​ភស្តុតាង ពេលនេះ​សមត្ថកិច្ច​ចាប់បាន​ឃាតករ​.​ហើយ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី ១៦ តុលា នៅឯ​ខ្ទម​ចាំ​ស្រែ​របស់ខ្លួន​ស្ថិតក្នុង​ភូមិ​សេរី​វ័​ន្ត ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ក្រោយពី​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ក្មេងស្រី​ម្នាក់ បន្ទាប់ពី​ចាប់រំលោភ​នាង​យ៉ាង​ឃោរឃៅ ។​
​តាម​ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​រូបនេះ​ឈ្មោះ​ខ្លឹង ស៊ុន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ប៉ុន្តែ​បានមក​ស្នាក់នៅ និង​ធ្វើស្រែ​ចម្ការ​នៅ​ចំណុចកើតហេតុ​ខាងលើ ។ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។​
​ប្រភព​បាន​បន្តទៀតថា សព​ក្មេងស្រី​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​នៅក្នុង​អូរ​មួយកន្លែង​ក្នុង ភូមិ​សេរី​វ័​ន្ត​កាលពី​វេលា​រសៀល​ថ្ងៃទី​១៥ តុលា បន្ទាប់ពី​ត្រូវ​ជនសង្ស័យ​សម្លាប់​ពី​កន្លែង​ផ្សេង​ខណៈពេល​នាង​ទៅ​ឃ្វាលគោ រួច​យកមក​បោះចោល​ក្នុង​អូរ​នោះ លុះ​ព្រឹក​ថ្ងៃទី​១៦ តុលា ទើប​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​តែម្តង ។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​យក​ដុំថ្ម​វាយ​ក្បាល​នាង​ឱ្យ​សន្លប់ រួច​ចាប់រំលោភ​តែម្តង ។​
ក្រោយពី​រំលោភ​រួច ក៏​ប្រើ​កូនកាំបិត​ចាក់​សម្លាប់​នាង រួច​យកទៅ​បោះចោល​ក្នុង​អូរ ដើម្បី​បង្វែងដាន​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន ដើម្បី​ក៏​សាង​សំណុំ​បញ្ជូន​ទៅកាន់​តុលាការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya