ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​ឆេះ​តូប​លក់​កាហ្វេ និង​តូប​លក់​បន្លែ នៅក្រោយ​ផ្សារ​សាមគ្គី ក្រុង​សៀមរាប រលត់ទៅវិញ​ហើយ

អគ្គិភ័យ​ឆេះ​តូប​លក់​កាហ្វេ និង​តូប​លក់​បន្លែ នៅក្រោយ​ផ្សារ​សាមគ្គី ក្រុង​សៀមរាប រលត់ទៅវិញ​ហើយ

(សៀមរាប)៖ នៅវេលា​ម៉ោង​ប្រមាណ​ជាង១១ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​តូប​លក់​កាហ្វេ និង​តូប​លក់​បន្លែ នៅ​ខាងក្រោយ​ផ្សារ​សាមគ្គី សង្កាត់​ស្លរ​ក្រោម ក្រុង​សៀមរាប បាន​រលត់ទៅវិញ​ហើយ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច បាន​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា។

សម្រាប់​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៦គ្រឿង ក្នុងនោះ នគរបាល​ប្រើ​អស់៣ឡាន និង​អាវុធហត្ថ​ប្រើ​អស់៣ឡាន។

បើតាម​លោកស្នងការ តាម​ការសន្និដ្ឋាន​ដំបូង​អគ្គិភ័យ​បានកើត​ឡើង ដោយ​ឆេះ​ចេញពី​តូប​លក់​បន្លែ មូលហេតុ​គឺ​ទុ​ស្ស​ខ្សែភ្លើង។ យ៉ាងណាក៏ដោយ សម្រាប់​ទំហំ​នៃ​ការខូចខាត​វិញ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ រង់ចាំ​ការសួរនាំ​ជនរងគ្រោះ​សិន៕

1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya