ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ករណី​បាញ់រះ​ចូល​ទីស្នាក់ការ រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ សមត្ថកិច្ច​ហៅ​មនុស្ស៥នាក់មក​សួរនាំ

ករណី​បាញ់រះ​ចូល​ទីស្នាក់ការ រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ សមត្ថកិច្ច​ហៅ​មនុស្ស៥នាក់មក​សួរនាំ

(កំពង់ឆ្នាំង)៖ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បាន​ហៅ​មនុស្ស​ចំនួន៥នាក់ មក​សួរនាំ​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម បាញ់រះ​ជាង១០គ្រាប់ ដោយ​កាំភ្លើង AK ចូល​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​យប់មិញ ប៉ុន្ដែ​មនុស្ស​ទាំង៥នាក់​នេះ មិនទាន់​ដឹងថា អាចពាក់ព័ន្ធ​ក្នុងករណីនេះ​នោះទេ។

ការបាញ់រះ​ចូល​ទីស្នាក់ការ សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ដែល​ស្ថិតនៅ​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់មិញ​នោះ បាន​បណ្ដាល​ឲ្យ​មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ លោក សឹង ហាត់ បាន​ស្លាប់ និង​បណ្ដាល​ឲ្យ​មន្ដ្រី​អាវុធហត្ថ​ម្នាក់ រួមជាមួយ​ពលរដ្ឋ២នាក់​ទៀត រងរបួស​ធ្ងន់ (មិនមែនជា​មន្ដ្រី​យោធា​នោះទេ)។

ជនសង្ស័យ​ចំនួន៥នាក់ ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​សួរនាំ ក្នុងនោះ​មន្ដ្រីនគរបាល​របស់លោក សួរនាំ២នាក់ មាន​ស្រី​ម្នាក់ និង​មន្ដ្រី​អាវុធហត្ថ​សួរនាំ៣នាក់ ប៉ុន្ដែ​មិនទាន់បាន​ចម្លើយ​ពី​ពួកគេ ពី​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់ប្រហារ​ខាងលើនេះ​នៅឡើយ​ទេ។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ការបាញ់រះ​កាលពី​យប់មិញ​នេះ កម្លាំង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ផ្ដើមចេញពី​រឿង​គំនុំ ប៉ុន្ដែ​មិនទាន់​ដឹង​លម្អិត​នោះឡើយ ទាល់តែ​ចាប់បាន​ជនល្មើស​មក​សួរចម្លើយ​ទើប​ដឹង​ច្បាស់ ហើយ​នៅពេលនេះ កម្លាំង​សមត្ថកិច្ច​បាន និង​កំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​បំផុត ដើម្បី​តាម​ចាប់​ជនដៃដល់។

បាញ់រះ​កាលពី​យប់មិញ​នេះ ស្នងការ​នគរបាល​ខេត្ត បានបញ្ជាក់​ជា​ផ្លូវការ​ថា ស្លាប់​ម្នាក់ គឺជា​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រាំង​ស្គារ និង៣នាក់​ទៀត រងរបួស​កំពុង​សម្រាក​ព្យាបាល​ក្នុងនោះ មាន​មន្ដ្រី​អាវុធហត្ថ​ម្នាក់ និង​ប្រជាពលរដ្ឋ២នាក់​ទៀត ដែល​មិនមែនជា​មន្ដ្រី​យោធា​ដូច​សេចក្ដីរាយការណ៍​ពីដំបូង​ឡើយ។ លោក​ថា ប្រជាពលរដ្ឋ​ទាំង២នាក់​នេះ បាន​រងរបួស​ដោយសា​រ​តែ​គ្រាប់​ផ្លាត​ត្រូវ។

ជនរងគ្រោះ​ទាំង៣នាក់ ដែល​រងរបួស​រួមមាន៖ ទី១-ឈ្មោះ អ៊ុក ណាត់ ជា​មន្ត្រី​អាវុធហត្ថ ទី២-ឈ្មោះ លូ គឹម​លន និង​ទី៣-ឈ្មោះ ម៉ៅ សារ៉ាត់ ដែលជា​ប្រជាជន។

ជនសង្ស័យ​ស្លៀកពាក់​ប៉ា​រ៉ា ហើយ​ចូលទៅ​បាញ់រះ​ជាច្រើន​គ្រាប់ ខណៈដែល​មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​អាវុធហត្ថ នៅក្នុង​ទីស្នាក់ការ។ សម្រាប់​សព​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ៣នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ។

ជាមួយគ្នានេះ​បើតាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ករណី​បាញ់ប្រហារ​នេះ​ផ្តើមចេញពី​រឿង​ស្នេហា​ត្រីកោណ ដោយ​ជនរងគ្រោះ​មាន​ទំនាក់ទំនង ជាមួយ​នារី​ម្នាក់ ជា​ចុងភៅ ខណៈ​នាង​មាន​គូ​កំណាន់​ជា​មន្ត្រី​យោធា​ម្នាក់ទៀត៕

18581822_765122923661055_5936497474885311262_n 18581960_765122946994386_6599624648990518874_n 18622543_765122910327723_922262569517409622_n fn-2017-05-23-22-15-45-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya