ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​លុយ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​លុយ

ខេត្តតាកែវ ៖ ហេតុការណ៍​ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី  ២២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ ភូមិ​ពោន ឃុំ​ត្រឡាច​ស្រុក​ទ្រាំង​ខេត្តតាកែវ ។

ដោយមាន​ការបញ្ជា​លោក​ជីវ ចាន់​តា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​តាកែវ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆេង តារា​ហៅ​រាំង ភេទ​ប្រុស​អាយុ១៥ឆ្នាំ​រស់នៅ​ជាមួយ​ម្តាយ​ឈ្មោះ​ម៉ោង ចេក អាយុ៥២ឆ្នាំ​ភូមិ​ពោន ឃុំ​ត្រឡាច​ស្រុក​ទ្រាំង​ខេត្តតាកែវ ។ ដែល​បានធ្វើ​សកម្មភាព​លួច​កាល​លុយ​របស់​ជនរងគ្រោះ​ឈ្មោះ ហ៊ុន អូន ភេទ​ស្រី​អាយុ៤៦ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង ឈូក​ឃុំ​ត្រឡាច​ស្រុក​ទ្រាំង​ខេត្តតាកែវ មុខរបរ​លក់ដូរ​នៅផ្ទះ កាលពី​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ អស់​ចំនួន ៤៦០០ ដុលា និង​ប្រាក់រៀល​ប្រហែល ៥០ ម៉ឺន​រៀល ។

ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​លួច​លុយ​របស់​ឈ្មោះ ហ៊ុន អូន ពិតមែន ដោយ​កាលពី​ថ្ងៃកើតហេតុ​រូបគេ​បាន​ទៅ​ទិញ​ខា​រ៉​បាវ​នៅផ្ទះ​ជនរងគ្រោះ​ក៏បាន​ឃើញ​ធុង​ដាក់​លុយ​នៅក្រោម​គ្រែ​កន្លែង​លក់ លុះ​ទិញ​ខា​រ៉ា​បាវ​បាន​ហើយក៏​ទៅផ្ទះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ត្រឡប់មកវិញ​ចូល​តាម​ទ្វា​ក្រោយ​កន្លែង​លក់​លួច​យក លុយ​ក្នុង​ធុង​អស់។ក្រោយពី​បាន​លុយ​នៅថ្ងៃនោះ​រូបគេ​បាន​យកលុយ​ទៅអោយ​ម្តាយ១៤០០ដុល្លា​ដោយ​ប្រាប់ថា លុយ​រើស​បាន​លុះដល់​ថ្ងៃទី១៧ខែ​ឆ្នាំ​ដដែល​បាន​ឡើងទៅ​ភ្នំពេញ​ទិញ​ម៉ូតូ​មួយគ្រឿង​តម្លៃ១៦៤០ដុល្លា ទៀត៕

unnamed-1-22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya