ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៣នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៣នាក់

ព្រះសីហនុ៖ កាលពី​វេលា​ម៉ោង៨និង៤០នាទី​យប់ ថ្ងៃ ២៣ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ១៦៦.១៦៧ ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក PAJERO ពណ៌ ទឹកប៊ិច ឆ្នូត​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ ២A-០២៩៥ បើកបរ​ដោយ​ឈ្មោះ នឹម ខា​រុំ​សា ភេទ​ប្រុស អាយុ៥៣ឆ្នាំ (រងរបួស​ស្រាល) និង​អ្នករួមដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ ឆាយ ដា​លិ​ស អាយុ២៨ឆ្នាំ (រងរបួស​ស្រាល) ហើយ​និង​កូនប្រុស​ឈ្មោះ នឹម ដេ​វិត អាយុ៥ខែ (គ្មាន​រងរបួស) អ្នក​ទាំងបី មាន​ទីលំនៅ​ផ្ទះ​លេខ៥៨អឺ១ ផ្លូវ២៣០ ភូមិ១១ សង្កាត់​ផ្សា​ដើម​គរ ខណ្ឌទួលគោក បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ស៊េរី២០១៧ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ង៉ែត ក្តិ​ប ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​អណ្តូង​ថ្ម  ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​បាក់ជើង​ម្ខាង រងរបួស​ធ្ងន់ ៕

73033003 73033006 73033009 730330010 730330013

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya