ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យុវជន2នាក់ ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូតែ​មិនបាន​សម្រេច

យុវជន2នាក់ ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូតែ​មិនបាន​សម្រេច

ភ្នំពេញៈភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១នឹង២០នាទី​រំលង​អ​ធ្រ​ត្រ​ថ្ងែ​ទី២៤ ខែឧសភាឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​លេខ៣៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

មុនពេល​កើតហេតុ ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាសេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GD-0188 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ៣៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើងខណៈពេល​មកដល់​កន្លែង​កើតហេតុ ក្បែរ​ខារ៉ាអូខេ​មួយកន្លែងស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រាំ​នាក់បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​ឆក់​ខ្សែក​របស់គាត់ តែ​មិនបាន​សម្រេចគ្រាន់តែ​ដាច់​ខ្សែ​ប៉ុណ្ណោះ។

បន្ទាប់ពី​ជនសង្ស័យ​ឆក់​ខ្សែក​មិនបាន​សម្រេច​ហើយជនសង្ស័យ​ក៏បាន​ឈប់​ម៉ូតូ នាំគ្នា​ចុះមក​ធ្វើ​សកម្មភាព​វាយ​ពួកគេបំណង​ប្លន់​យក​ម៉ូតូ​វិញ ភ្លាមៗនោះ​គាត់​ក៏បាន​តបត​ដៃ​វិញក៏មាន​ការប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យបង្ក​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​តែម្តង  ក្នុងពេល​តែ​ប្រតាយប្រតប់​គ្នាពួកម៉ាក​ម្នាក់(ជនរងគ្រោះ)បាន​ទាញ​ដាច់​អាវ​របស់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​នោះភ្លាមៗនោះ​ក៏មាន​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​ខារ៉ាអូខេ​ខាងលើ បាន​រត់​មក​ធ្វើ​អន្តរាគមន៍ហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​អស់៕

72933502 72933503 72933505

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya