( កំពង់ឆ្នាំង) ៖ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ឈ្មោះសឹង ហាត បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ និងមន្ត្រីអាវុធហត្ថម្នាក់ និង ប្រជាពលរដ្ឋ២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការបាញ់ប្រហារមួយ ដែលបង្កឡើងដោយក្រុមជនមិនស្គាល់មុខ២នាក់ បានបាញ់រះសម្រុកទៅក្នុង ស្នាក់ការប្រចាំការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថនៅភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ យប់មិញនេះនៅភូមិ ឃុំកើតហេតុខាងលើ ៕