កណ្តាល ៖កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២១បេ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
នគរបាលស្រុកកោះធំដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានបង្ក្រាបករណីជូញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបុរសស្ត្រី២នាក់ រួមនឹងថ្នាំញៀនជាច្រើន។
ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ថូ ភារម្យ ហៅព្រំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងស្រីម្នាក់ទៀតឈ្មោះ លី ស្រីពេជ្រ អាយុ២២ឆ្នាំ រស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លូនជនសង្ស័យជូញដូរគ្រឿងញៀន២នាក់