ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ជាង៣០នាក់ វាយ​ប្លន់​យក​ម៉ូតូ​និ​ច​ពី​យុវជន​មួយក្រុម​មាន​គ្នា៩នាក់ បានសម្រេច

ជនសង្ស័យ​ជាង៣០នាក់ វាយ​ប្លន់​យក​ម៉ូតូ​និ​ច​ពី​យុវជន​មួយក្រុម​មាន​គ្នា៩នាក់ បានសម្រេច

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១២ និង១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧យុវជន​មួយក្រុម​ដែលមាន​គ្នា៩នាក់ បាន​ជិះ​ម៉ូតូ៤គ្រឿង​ដើរលេង ហើយ​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាង៣០នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង មក​វៃ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​ពី​ជនរងគ្រោះ​មាន​គ្នា៩នាក់​បានសម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​ផ្លូវ​លេខ៣០៦ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខណៈ​ពេលនោះ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ក៏ត្រូវ​របួសស្នាម​ផងដែរ ។

យុវជន​រងគ្រោះ​មានឈ្មោះ​សៀត ពិសី អាយុ២១ឆ្នាំ មុខរបរ​ជាជាង​បោះ​ពុ​ម្ភ និង​ជា​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់ ម៉ាក​ស៊ុយ​សុ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CU-2045 ។ ចំណែក​បក្សពួក​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

រូបគាត់​បាន​ជិះ​ម៉ូតូ​ជា​ក្រុម ជិះ​ម៉ូតូ៤គ្រឿង​ដោយមាន​គ្នា៩នាក់ មកពី​ដើរលេង​នៅ​ម្ដុំ​បឹងត្របែក ហើយ​ទៅ​ដើរលេង​កន្លែង​ផ្សែង​ទៀត ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​ផ្លូវកែង​លេខ៣០៦ ដែលជា​កន្លែងកើតហេតុ ក៏មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល៣០នាក់​ជិះ​ម៉ូតូ​ជិត១៥គ្រឿង បានមក​ធ្វើ​សកម្មភាព​ដេញ​វៃ​ទៅលើ​ជនរងគ្រោះ​តែម្ដង ធ្វើ​ឲ្យ​ជនរងគ្រោះ​តដៃ​មិនកើត​ក៏​ចុះ​ចេញពី​ម៉ូតូ​តែម្ដង និង​មាន​អ្នកខ្លះ​ជិះ​ម៉ូតូ​គេចផុត ហើយ​ឆ្លៀត​ឱកាសល្អ​ក្រុម​ជនសង្ស័យ​ក៏​លើក​ម៉ូតូ​ជនរងគ្រោះ១គ្រឿង​ជិះ​គេចខ្លួនបាត់​ស្រមោល​អស់​តែម្ដងទៅ ៕IMG_6477 IMG_6479 IMG_6484 IMG_6494

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya