ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់វាយ​ខ្នោះ​បុរស​ម្នាក់ ខឹង​មីង​ទាញ​ដុំឥដ្ឋ​គប់ បែរ​ត្រូវ​ក្មួយ​អាយុ១១ខែ

ប៉ូលិស​ចាប់វាយ​ខ្នោះ​បុរស​ម្នាក់ ខឹង​មីង​ទាញ​ដុំឥដ្ឋ​គប់ បែរ​ត្រូវ​ក្មួយ​អាយុ១១ខែ

កណ្ដាលៈ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ពោធិ​រាម្មា(ក) ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ​មានឈ្មោះ ស៊ីណា តុង​ហេ ភេទ​ប្រុស អាយុ១១ខែ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​ក្នុងបន្ទុក​គ្រួសារ បាន​រងរបួស​ត្រង់​ក្បាល​ជា​ទម្ងន់។ ចំណែក​ជនសង្ស័យ​ឈ្មោះ ផល សុខ​ទី ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា(ឃាត់ខ្លួន)។ វត្ថុតាង​ចាប់យក ដុំឥដ្ឋ​ប្រហោង​ចំនួន១ដុំ មាន​ទំហំ១០×២០សង់ទីម៉ែត្រ។

កន្លងមក​ជនសង្ស័យ​ធ្លាប់​មានទំនាស់់​ពាក្យសម្ដី​ជា​ញឹកញាប់​ជាមួយ​ឈ្មោះ ហេង ហ៊ីម ភេទ​ស្រី ត្រូវជា​មីង​របស់​ជនរងគ្រោះ។ លុះ​នៅ​ថ្ងៃ​កើ​តុ​ហេតុ ជនសង្ស័យ​នឹកភ្នក​ខឹង​ឈ្មោះ ហេង ហ៊ីម ពី​រឿង​កន្លងមក ក៏បាន​យក​ដុំឥដ្ឋ​មក​គប់​ធុង​ទឹកអំពៅ​របស់ ហេង ហ៊ីម ធ្វើ​ឲ្យ​ដុំឥដ្ឋ​ត្រូវចំ​គម្រប​ធុង​ទឹកកក បណ្តាល​ឲ្យ​ផ្លាត​ត្រូវ​ក្មេងរងគ្រោះ ដែល​ម្តាយ​កំពុង​ពរ​នៅ​ដៃ​ចំ​ចំហៀង​ក្បាល បែក​ចេញឈាម​សន្លប់​តែម្តង ៕

72913602 72913603 72913604

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya