ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ១១នាក់ ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន៨នាក់ និង​ករណី​លួច និង​ទទួលផល​ចោរកម្ម៣នាក់

ជនសង្ស័យ១១នាក់ ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន៨នាក់ និង​ករណី​លួច និង​ទទួលផល​ចោរកម្ម៣នាក់

ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យ១១នាក់ ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន៨នាក់ និង​ករណី​លួច និង​ទទួលផល​ចោរកម្ម៣នាក់ រួមជាមួយ​ថ្នាំញៀន​ចំនួន១០កញ្ចប់ (ប្រភេទ​ម៉ា​ទឹកកក) ត្រូវ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់។

ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន៨នាក់ ដែល​ត្រូវបានធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែមួយ រួមមាន ៖

១.ឈ្មោះ យ៉ា រិ​ន ភេទ​ប្រុស អាយុ៣៦ឆ្នាំ ២.ឈ្មោះ ឈួន សោភា ភេទ​ស្រី អាយុ៣០ឆ្នាំ ៣.ឈ្មោះ ណាំង ថា ភេទ​ប្រុស អាយុ៣០ឆ្នាំ ៤.ឈ្មោះ សុខ នាង ភេទ​ប្រុស អាយុ៣០ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​ពន្លឺ​ច័ន្ទ ផ្លូវ​បេតុង ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន៦កញ្ចប់។

៥.ឈ្មោះ វណ្ណា វិចិត្រ ភេទ​ប្រុស អាយុ២២ឆ្នាំ ៦.ឈ្មោះ ម៉េ​ត សំបុក ភេទ​ប្រុស អាយុ២៩ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​មុខផ្ទះ​សំណាក់​ស្រែ​លាភ ផ្លូវ១៣២ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន២កញ្ចប់។

៧.ឈ្មោះ សួន លឿង ភេទ​ប្រុស អាយុ១៩ឆ្នាំ ៨.ឈ្មោះ យ​ន ប៊ុនលី ភេទ​ប្រុស អាយុ១៨ឆ្នាំ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​រថភ្លើង សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក និង​ដកហូត​ថ្នាំញៀន​ជាប់​ខ្លួន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន២កញ្ចប់​ផងដែរ។

ដោយឡែក ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច និង​ទទួលផល​ចោរកម្ម ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​មាន ១.ឈ្មោះ ភី នី អាយុ៣០ឆ្នាំ ២.ឈ្មោះ យ៉ង ឆេង អាយុ២៤ឆ្នាំ និង៣.ឈ្មោះ អ៊ិន ចាន់ណា​រ៉ា អាយុ២៥ឆ្នាំ។

ពួកគេ​ទាំង៣នាក់ ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​កាច់ក​ម៉ូតូ​មួយគ្រឿង នៅ​ចំណុច​ខាងត្បូង​វត្ត​តាំង​កសាង កាលពី​អំឡុង​ដើមខែ​ឧសភា ឆ្នាំ២០១៧ និង​ធ្លាប់​លួច​ម៉ូតូ​បាន៥គ្រឿង នៅ​ចំណុច​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​អំឡុង​ឆ្នាំ២០១៥ផងដែរ។ បន្ថែម​ពីលើ​នេះ ឈ្មោះ ភី នី បាន​សារភាពថា បាន​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​ប្រហែល​មួយឆ្នាំ​មកហើយ។ រីឯ​ឈ្មោះ យ៉ង់ ឆេង ក៏​ធ្លាប់ប្រើ​គ្រឿងញៀន តាំងពី​ឆ្នាំ២០១០ និង​ធ្លាប់​ចូល​មណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន​បាន១ខែ តែ​ចេញ​មកវិញ ក៏​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្ត​ដដែល។

បែបណា​ក្ដី ជនសង្ស័យ​ទាំង១១នាក់ ទំនង​គេច​មិន​ផុតពី​ក្រ​ញ៉ាំ​សមត្ថកិច្ច​បញ្ជូនទៅ​ដាក់ពន្ធនាគារ​ឡើយ ក្រោយ​ការសាកសួរ និង​អង្កេត​របស់​តុលាការ​នោះ៕72694702 72694706 72694707 72694708

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya