ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ក្នុងខេត្តកំពង់ឆ្នាំង ដែលរងការបាញ់រះបានស្លាប់ហើយ ខណ:ជនរងគ្រោះ៣នាក់ទៀត កំពុងជួយសង្គ្រោះ

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ក្នុងខេត្តកំពង់ឆ្នាំង ដែលរងការបាញ់រះបានស្លាប់ហើយ ខណ:ជនរងគ្រោះ៣នាក់ទៀត កំពុងជួយសង្គ្រោះ

កំពង់ឆ្នាំង៖ ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៧និង១៥នាទី យប់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ដែល​ស្ថិត​ក្នុងភូមិ​ក្ដុល ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ យ៉ាងហោច​មនុស្ស​ម្នាក់ បាន​ស្លាប់ និង៣នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះភ្លាមៗ ក្រោយ​ហេតុការណ៍​បាញ់ប្រហារ​មួយ ដែល​គេ​សង្ស័យថា អាចជា​រឿង​គំនុំ។

ហេតុការណ៍​បាញ់ប្រហារ​នេះ គេ​សង្ស័យថា ផ្ដើមចេញពី​រឿង​គំនុំ​របស់​ឈ្មួញ​រកស៊ី ដែលមាន​ការ​គំ​គួ​ន​គ្នា​រហូត​បង្ក​ជា​ជម្លោះ ទើប​បើក​ការបាញ់ប្រហារ​ចេញពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល បណ្ដាល​ឲ្យ​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​ផងដែរ។

ជន​រងរបួស និង​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ មាន​ទី១ឈ្មោះ សឹង ហាត ភេទ​ប្រុស តួនាទី​ជា​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ឬ​ក្ដុល​សែន​ជ័យ បាន​ស្លាប់។ ទី២ឈ្មោះ អ៊ុក ណាន់ ភេទ​ប្រុស តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ទឹកផុស (រងរបួស)។ ទី៣ឈ្មោះ លូ គឹម​លន ជា​មន្ត្រី​យោធា (រងរបួស) និង​ទី៤ឈ្មោះ ម៉ៅ សារ៉ាត់ ហៅ​តា​លន ម្ចាស់​ស្ថានីយ៍​ដេប៉ូ តេ​លា និង​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទល់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ (រងរបួស)។

ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស៣នាក់ ដែល​កំពុងស្ថិត​ក្នុងកា​រ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ។ បែបណា​ក្ដី លោក​អភិបាលខេត្ត ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ដល់​កន្លែង​ហេតុ បើក​ការស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​ហើយ​ដែរ៕

1 18582337_764830680356946_3645093971283460359_n 18620187_764830677023613_6213847637047911228_n 18670995_764830673690280_4743534815978677496_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya