ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ខ្មែរ២នាក់​បងប្អូន ដែល​អាជ្ញាធរ​ថៃ​ចាប់ឃុំខ្លួន ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​ខុសច្បាប់ ជួយ​អន្តរាគមន៍​ឲ្យ​នៅក្រៅ​ឃុំ​បាន​ហើយ

ពលរដ្ឋ​ខ្មែរ២នាក់​បងប្អូន ដែល​អាជ្ញាធរ​ថៃ​ចាប់ឃុំខ្លួន ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​ខុសច្បាប់ ជួយ​អន្តរាគមន៍​ឲ្យ​នៅក្រៅ​ឃុំ​បាន​ហើយ

(ភ្នំពេញ)៖ នៅ​ល្ងាច​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បានប្រកាសថា នៅពេលនេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​ជួយ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​ខ្មែរ២នាក់ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ឃុំខ្លួន ពីបទ​ប្រើប្រាស់ ឯកសារ​ក្លែងបន្លំ​ខុសច្បាប់​ចូល​ទឹកដី​ថៃ​នោះ ឲ្យ​បាន​នៅក្រៅ​ឃុំ​ហើយ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ សុន្ទរី បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «នៅ​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ តុលាការខេត្ត​សា​កែវ បានសម្រេច​យល់ព្រម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងពីរ ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន រង់ចាំ​តុលាការ​កាត់ក្តី​នាពេលខាងមុខ»

សូមបញ្ជាក់ថា លោក យ៉ិ​ន ម៉ាន់ អាយុ២២ឆ្នាំ និង​ប្អូនប្រុស​លោក យ៉ិ​ន អេ​ន អាយុ១៨ឆ្នាំ ជា​អ្នកស្រុក​ថ្មគោល ខេត្តបាត់ដំបង ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​សា​កែវ នៅ​ថ្ងៃទី២៧ ខែមេសា ពីបទ​ប្រើប្រាស់​ឯកសារ ក្លែងបន្លំ​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់។ ពលរដ្ឋ​ខ្មែរ​ទាំង២នាក់ បាន​ចូល​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ម្នាក់​ជា​ជនជាតិខ្មែរ ដោយ​ប្រើប្រាស់​ប័ណ្ណ​ចេញ-ចូល អន្តោប្រវេសន៍​ថៃ ដែល​គេ​ប្រើ​សម្រាប់​ចេញ-ចូល ផ្សារ​រោង​ក្លឿ។

បើតាម​អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទេ នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថាន​អគ្គ​កុងស៊ុល បាន​សហការ​ជាមួយ​មេធាវី​ជនជាតិ​ថៃ និង​ក្រុមគ្រួសារ ជនរងគ្រោះ ស្នើសុំ​ទៅ​តុលាការខេត្ត​សា​កែវ ធានា​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​នាក់​នេះ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ រហូត​តុលាការ​ក៏​សម្រេច​តាម​សំណើ​តែម្តង៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya