ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » តុលាការ​សំរេច​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណី​ឃាតករ​ដែល​សម្លាប់​ស្ត្រី ទើប​សម្រាលកូន២ខែ

តុលាការ​សំរេច​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណី​ឃាតករ​ដែល​សម្លាប់​ស្ត្រី ទើប​សម្រាលកូន២ខែ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី២៣ ឧសភា ២០១៧ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ឃាតករ​ម្នាក់​សម្លាប់​ស្ត្រី​ទើប​សម្រាលកូន២ខែ ប្លន់​យក​ទូដែក ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន។ គួរ​បញ្ជាក់ថា រឿងរ៉ាវ​ស្ត្រី ម្នាក់ ដែល​ត្រូវបាន​ឃាតក​សម្លាប់ ក្នុង​ភាពអាថ៌កំបាំង និង​សាហាវព្រៃផ្សៃ ចោល​កូនខ្ចី​កម្សត់​មាន​អាយុ​ទើប២ខែ ថែមទាំង​ទូដែក​ទៅ​បាត់ នា​ព្រឹក​ថ្ងៃទី២២ ឧសភា ២០១៧ នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ញ្ជូ​ន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។

កាលពី​ថ្ងៃទី១១ ឧសភា ២០១៧ នៅផ្ទះ​លេខ១២ ផ្លូវ​២០k ក្រុមទី៨ ភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ដោយ​គេ​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់ទឹក។ ជនសង្ស័យ​ឈ្មោះ រស់ រី​ម ភេទ​ប្រុស អាយុ២៨ឆ្នាំ នៅ​ភូមិ​ជី​នី​ក ឃុំ​កំពង់សៀម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ បានដាក់​វិធានការ​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ឲ្យ​ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​តាម​ប្រមាញ់​ជនសង្ស័យ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​តាម​ខេត្ត​មួយ រហូតដល់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya