ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​អ្នកកាសែត “ឌឹ​ខេ​ម​បូ​ឌា​ដេលី” ២នាក់ ស្រុក​អូរ​យ៉ា​ដាវ

ប៉ូលិស​ឃាត់ខ្លួន​អ្នកកាសែត “ឌឹ​ខេ​ម​បូ​ឌា​ដេលី” ២នាក់ ស្រុក​អូរ​យ៉ា​ដាវ

រតនគិរី៖ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នេះ ត្រូវ​នគរបាល​ប៉ុស្តិ៍​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ឃាត់ខ្លួន ក្រោយពី​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ។

តាម​សេចក្តីរាយការណ៍ អ្នកកាសែត ដែល​ត្រូវ​ឃាត់ខ្លួន មាន​ម្នាក់​ឈ្មោះ PETER ZSOMBOR ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ​កាណាដា កាន់​លិខិតឆ្លងដែន​លេខ GA10880 <2CAN7809017M1806209 និង​ម្នាក់ទៀត​ឈ្មោះ អូន ខាំ​ភាព ភេទ​ប្រុស ជនជាតិខ្មែរ។ ហើយ​ការ ដែល​ឃាត់​ខ្លួ​នេះ គ្រា​ដែល​ពួកគេ បាន​ចុះមក​សម្ភាសន៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ថា តើ​អ្នកឯង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? ពេលនោះ​ប្រជាពលរដ្ឋ​ឆ្លើយថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្តីរាយការណ៍​ដដែល ពេលនោះ អ្នកកាសែត​បាន​ដេញដោល​សួរ​បន្តទៀតថា អាណត្តិ​មុន ម៉េច​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សមរង្ស៊ី(សង្គ្រោះ​ជាតិ) ហើយ​អាណត្តិ​ហ្នឹង​ម៉េច​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា? ប្រជាពលរដ្ឋ​បាន​តប​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​ផ្លូវ មាន​សាលារៀន មាន​មន្ទីរពេទ្យ នឹងមាន​អ​គិ្គ​ស​នី ឬ​ដំណាំ​ដូចជា ដំឡូង មាន​ទីផ្សារងាយ​លក់ដូ​រ។

បើតាម​របាយការណ៍រ​បស់​ប៉ូលិស នៅពេលដែល​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត ពាក់អាវ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អ្នកកាសែត​បាន​សួរ​ទៀតថា តើ​អ្នកឯង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? ប្រជាពលរដ្ឋ​ឆ្លើយថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

របាយ​ការ​បន្តថា ហេតុអ្វី​ពាក់អាវ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហើយ​បែរជា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​វិញ? ប្រជាពលរដ្ឋ​ឆ្លើយថា ខ្ញុំ​គ្រាន់តែ​មកជួយ​ហែ​គេ​យក​អាវ​ពាក់​តែ​ប៉ុណ្ណឹង​ទេ។

របាយ​ការ​បានលើកឡើង​ខ្លឹមសារ​ទៀតថា ក្រោយ​សកម្មភាព​នេះ បានកើត​ឡើង ប្រជាពលរដ្ឋ​ក៏​បានមក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដោយ​ពួគគាត់​មានការ​បារម្ភ ជុំវិញ​ការសួរដេញដោល​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ការបោះឆ្នោត​របស់​ពួកគាត់។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់ នៅពេល​ព័ត៌មាន​នេះ​ឮ​ដល់​គណបក្ស​ដែល​ពួកគាត់​មិន​គាំទ្រ និង​បារម្ភ​ខ្លាច​គណបក្ស​ដែល​ពួកគាត់​មិន​គាំទ្រ​នោះ មាន​ឧបាយកល​អ្វីមួយ​បំផ្លាញ​ឆន្ទៈ​ពួកគាត់​មិន​ឲ្យ​ពួកគាត់​បោះឆ្នោត​តាម​ឆន្ទៈ​ដែល​ខ្លួន​ចង់បាន។

ដោយមាន​ការបារម្ភ​បែបនេះ ទើប​ពួកគាត់​បានដាក់​ពាក្យបណ្តឹង​មួយ ដោយ​ប្តឹង​ជន​ទាំង២នាក់(អ្នកកាសែត) សូម​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​តាមផ្លូវ​ច្បាប់៕72396202 72396203 72396204

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya