ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​ចោរឆក់​កាបូប

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​ចោរឆក់​កាបូប

កណ្តាល៖ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ១១០ ស្ថិតក្នុង​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះ​ឈ្មោះ រ៉ា​ន់ សុខា​រ៉ា ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ ពោធិ​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។

ចំណែកឯ​ជនសង្ស័យ​ទាំង២នាក់ ទី១.ឈ្មោះ នី វណ្ណ​ថេត ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ទី២.ឈ្មោះ ផុន ស្រស់ ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​បាក់​ដាវ ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ឃាត់ខ្លួន​នគរបាល​បាន​ដកហូត​សម្ភារៈ​មួយចំនួន​រួមមាន៖ ១.ម៉ូតូ១គ្រឿង ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1T-9523(ជា​របស់​ឈ្មោះ​នី វណ្ណ​ថេត)២.កាបូបដៃ១ ពណ៌​ក្រហម ក្នុងនោះ​មាន​ប្រាក់​ចំនួន៥៨៥.០០០រៀល។ នៅ​ថ្ងៃទី២៣ ឧសភា វេលា​ម៉ោង៨៖០០នាទី ឈ្មោះ នី វណ្ណ​ថេត បាន​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា ឌុប​ឈ្មោះ ផុន ស្រស់ តាមផ្លូវ​លេខ១១០ ត្រើយ​ខាងកើត​ទន្លេបាសាក់ មកដល់​ចំណុច ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ក៏​ប្រទះឃើញ ឈ្មោះ រ៉ា​ន់ សុខ​រ៉ា កំពុង​ជិះ​ម៉ូតូ ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ម្នាក់ឯង​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​ស្រប​ទិស​គ្នា ពេល​ជាមួយគ្នា​នោះ ឈ្មោះ ផុន ស្រស់ បាន​ឆក់​កាបូបដៃ​ពី​ដៃ​ខាងឆ្វេង រួច​ជិះ​សំដៅ​មក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ពេលនោះ ជនរងគ្រោះ ស្រែកចោរៗ ទើប​នគរបាល​ប៉ុស្តិ៍​ស្វាយ​ប្រទាល កំពុង​ល្បាត​តាម​ភូមិសាស្ត្រ បាន​ដេញតាម​ភ្លាមនោះ​ជនល្មើស ដោយបាន​សហការ​ជាមួយ នគរបាល​ប៉ូ​ស្តិ៍​ត្រើយ​ស្លា ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ទាំង២នាក់ រួម​និង​វត្ថុតាង (ម៉ូតូ)នៅ​ភូមិ ថ្តុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី៕

72336502 72336503 72336506 72336507

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya