ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ

ពលករ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ

ថៃៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវ​សុខុម​វីត  ស្ថិតក្នុង​ឃុំ​វ៉ាំ​ង​ក្រៈចេះ ស្រុក​មឿង ខេត្ត​ត្រាត  ប្រទេស​ថៃ  បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​ស្លាប់​ពលករ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ​ម្នាក់ ចំណែក​ភាគី​រថយន្ត​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់។

ក្រោយពី​ក្រុម​តម្រួត​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ គេ​ស​ង្គេ​ត​ឃើញថា  មាន​មនុស្ស​ស្លាប់២នាក់​នៅលើ​ទ្រូងផ្លូវ ដោយឡែក​រថយន្ត​បាន​ហោះ​ចេញពី​ផ្លូវ​ធ្លាក់​ទៅក្នុង​ស្នាមភ្លោះ​ក្រឡាប់​ផ្ងារជើង ព្រមទាំង​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​នៅក្នុង​រថយន្ត​ស្លាប់​ផងដែរ បន្ទាប់ពី​បាន​បញ្ជូនទៅ​សង្គ្រោះ។

ជនរងគ្រោះ​ភាគី​ម៉ូតូ ដែល​ស្លាប់​ទាំងពីរ​នាក់ គឺ​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ធី  និង​ម្នាក់ទៀត​ដែលជា​ជនជាតិ​ថៃ​ឈ្មោះ គី រហាត់។ ចំណែក​ភាគី​ខាង​រថយន្ត​ស្ត្រី​វ័យ៧៩ឆ្នាំ ដែល​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ឈ្មោះ អាំ​ផន  អឺ​ប​សុភាព ដោយឡែក​នារី​វ័យក្មេង​ជា​អ្នកបើកបរ រថយន្ត និង​ត្រូវជា​ក្មួយ​របស់ អាំ​ផន  ឈ្មោះ កញ្ញា សិរី​រ៉ាត់ អឺ​ប​សុភាព រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ។

យោងតាម​ការពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព ដែល​នៅក្នុង​ទីតាំង​កើតហេតុ​ថា មុនពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​យុវជន​ទាំងពីរ​នាក់ (ខ្មែរ​ម្នាក់ ថៃ​ម្នាក់) បាននាំគ្នា​ដំណើរ​ម៉ូតូ​តម្រង់​ទៅរក​ស្ថានីយប្រេងឥន្ធនៈ ស្រាប់​តែមាន​រថយន្ត​បង្ក បាន​បោះពួយ​យ៉ាង​លឿន​ទៅបុក​ពួកគេ​ពីក្រោយ បណ្តាល​ឲ្យ​ប៉ើង​ចេញពី​ម៉ូតូ​តែម្តង។ ដោយឡែក​រថយន្ត​បង្ក​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​ផ្ងារជើង​នៅក្នុង​ស្នាមភ្លោះ បង្ក​ឲ្យ​អ្នក​នៅក្នុង​រថយន្ត​ម្នាក់​រងរបួស​ធ្ងន់  និង​ម្នាក់ទៀត​បាន​បាត់បង់​ជីវិត​ផងដែរ ៕

72197203 72197204 72197205

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya